APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Our latest News

     Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.

Archeology​ Conservation

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ-APSARA National Authority completed the restoration work of the central tower of Ta Prohm Kel Temple – 24 January 2024

បន្ទាប់ពីបានចំណាយពេលវេលាជួសជុលអស់រយៈពេលជាច្រើនខែមក នាចុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។

Read More »
Archeology​ Conservation

អ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋ ក្នុងបរិវេណកសិន្ធុទី២ ប្រាសាទបាគង-APSARA National Authority to restore and strengthen the brick temple in the area of the Bakong Temple’s second moat – 24 January 2024

អ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២(តួទី១៣នៅទិសអាគ្នេយ៏ និងតួទី២២នៅខាងត្បូង) ក្នុងបិវេណកសិន្ធុទី២ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

Read More »
Archeology​ Conservation

ខឿនជាន់ទីមួយ នៅប្រាសាទបាយ័ននៃជ្រុងខាងកើតឆៀងខាងត្បូង ប្រវែងជាង១០ម៉ែត្រ កំពុងជួសជុលឱ្យប្រសើរឡើងវិញ-The first terrace platform of the Bayon Temple in the southeast corner, more than 10 meters long, is being restored – 23 January 2024

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលពង្រឹងខឿនរួតទី១របស់ប្រាសាទបាយ័ន នាជ្រុងខាងកើតឆៀងខាងត្បូង ដោយសារតែខឿននោះ បានរំកិលស្រុត ថ្មកម្រាលហែកក្រៀកមិនមានលំនឹងជាដើម។

Read More »
Archeology​ Conservation

អាជ្ញាធរជាតិអប្សរា គ្រោងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកដូចពីសម័យបុរាណឡើងវិញ-APSARA National Authority plans to restore the ponds at the Bayon Temple – 23 January 2024

រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។

Read More »
News

អ្នកសារព័ត៌មានជាង២០រូបអញ្ជើញមកពីរាជធានីភ្នំពេញធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរចំនួនពីរក្នុងខេត្តសៀមរាប-22 journalists from Phnom Penh visit two museums in Siem Reap – 22 January 2024

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចំនួន២២រូប មកពីស្ថាប័នផ្សេងៗបានធ្វើដំណើរពីរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីសិក្សាស្វែងយល់ការងារអភិរក្សនៅក្នុងសារមន្ទីរ និងធ្វើការផ្សព្វផ្សាយបន្ត។

Read More »
News

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ កាត់ក្រីមែកឈើដែលប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្តតាំងតុ-Department of Water, Forestry, and Infrastructure Management to prune the tree branches that affect other structures in Wat Tang Tok – 22 January 2024

ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើមួយចំនួននៅក្នុងបរិវេណវត្តតាំងតុ កាលពីថ្ងៃថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងការពារគ្រោះថ្នាក់នានាផង។

Read More »
News

បេក្ខជនជាង៧០០អង្គ/នាក់ ចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ- More than 700 candidates participated in the first “Angkor Writing” competition- 21 January 2024

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចូលរួមជាអធិបតីភាព កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមជាង៧០០ អង្គ/នាក់។ ពិធីខាងលើនេះ ដែរក៏មានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។

Read More »
News

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍»- APSARA National Authority in collaboration with Manulife Cambodia Plc to hold a ceremony to exchange agreements and officially launch the project “Angkor-Manulife Community Park”- 20 January 2024

រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើចំនួនជាង១០ ០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា

Read More »
Archeology​ Conservation

ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយពេលអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាត និងអភិរក្សនៅទីតាំងទួលប្រាសាទគោកបល្ល័ង្គឡើងវិញ-The residents are satisfied after APSARA National Authority pruned the bushes around Prasat Kork Balang- 19 January 2024

កាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ បន្ទាប់មកកាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស ការងារនេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះបង្ហាញការគាំទ្រ និងសប្បាយរីករាយជាខ្លាំង។

Read More »