នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យការងារនៅតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក។
ដូចការដ្ឋានការងារដទៃទៀតដែរ ក្រុមការងារអាដហុកបានស្តាប់ការធ្វើបទបង្ហាញនៅតាមគម្រោងការងារ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមដាន និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យការងារអនុលោមតាមធម្មនុញ្ញអង្គរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។
សូមជម្រាបថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នឹងផ្តល់អនុសាសន៍លម្អិតបន្ថែមលើការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សារមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ សុិន ប្រណី
On the morning of June 2, 2026, the ICC-Angkor/Sambor Prei Kuk Ad Hoc Experts continued their inspections of restoration and conservation sites within the Angkor Archaeological Park, including Baksei Chamkrong Temple and the Western Dike of East Baray.
As at other restoration sites, the Ad Hoc Experts carefully reviewed presentations on the ongoing projects, monitoring progress and providing additional recommendations to ensure that all conservation work complies with the Angkor Charter and adheres to international technical standards.
The ICC-Angkor/Sambor Prei Kuk is expected to present more detailed recommendations regarding the conservation, management, and sustainable development of the Angkor and Sambor Prei Kuk sites during its 42nd Technical Session. The session is scheduled to take place in Siem Reap on June 9–10, 2026.
Article by the Office of Communication
Photos by Sin Broney
Translation by Net Phirun




