Thursday, June 4, 2026
Latest:

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ -ICC-Angkor/Sambor Prei Kuk Ad Hoc Experts Continue to Inspect Restoration Sites in the Former Capital, Angkor Thom-​ 04 June 2026

Share Post:

អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ​ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ប្រាសាទភិមានអាកាស ខ្លោងទ្វារខាងត្បូង ខាងជើង ការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានី ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទតានៃ និងការកែសម្រួលវង់ទស្សនាប្រាសាទភ្នំក្រោម ព្រមទាំងភ្ជាប់ខ្សែទស្សនាប្រាសាទវត្តអធ្វា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,ហាប់ គឹមអាន,ស៊ុ សុមេធ

The Ad Hoc Expert Group of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk), together with Cambodian experts from the APSARA National Authority, continued their inspection of restoration and conservation sites in the Angkor area on June 3, 2026.

The inspection covered several important locations, including the Phimeanakas, the South and North Gates of Angkor Thom, archaeological excavations associated with the Royal Palace restoration project in the former capital, Bayon Temple, Ta Som Temple, Ta Nei Temple, and the renovation of visitor itineraries at Phnom Krom.

The mission was carried out to study ongoing conservation efforts and assess the progress of work in accordance with recommendations previously provided by the expert group, ensuring that restoration activities continue to meet international standards for heritage preservation.

Article by Chhay Phanny
Photos by Sin Broney, Hap Kim An, and Sum Someth
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn