Saturday, July 27, 2024
Latest:

APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Tourism Statistics and Official Datas

    កម្ពុជាជាប្រទេសមួយដែលគេទទួលស្គាល់ថាសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ បើតាមការចាត់ថ្នាក់របស់ក្រសួងទេសចរណ៍កម្ពុជា តំបន់សៀមរាប-អង្គរ ត្រូវបានគេចាត់ទុកជាប៉ូលទេសចរណ៍វប្បធម៌យ៉ាងសំខាន់បំផុត ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ ទីបុរាណដ្ឋាន និងបណ្ដុះប្រពៃណីទំនៀមទម្លាប់ដែលបានរក្សានៅល្អផូរផង់។ ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០១៧ មានភ្ញៀវទេសចរមកប្រទេសកម្ពុជាចំនួន៥,០៥៩,០០០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៣ មានតែ១១៨,១៨៣នាក់ប៉ុណ្ណោះ។ កំណើនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាបានបង្ហាញអំពីសក្តានុពលទេសចរណ៍នៅក្នុងប្រទេស គួបផ្សំជាមួយនឹងសន្តិសុខ និងសុវត្ថិភាពក្នុងប្រទេសផងដែរ។ ទាំងនេះគឺជាសមិទ្ធផលដែលបានកើតចេញពីការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការអភិវឌ្ឍវិស័យទេសចរណ៍មកដល់ពេលនេះ គឺចាប់ផ្តើមឡើងពីការដាក់ចេញនូវគោលនយោបាយ “បើកចំហជើងមេឃ” នៅឆ្នាំ១៩៩៧ និង គោលនយោបាយ ឈ្នះ ឈ្នះ”​ នៅឆ្នាំ១៩៩៨។

    ដោយឡែកនៅក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំប្រឹងប្រែង រិះរកមធ្យោបាយនានាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្តល់សេវាកម្ម និងបទពិសោធន៍ល្អៗសម្រាប់ភ្ញៀវទេសចរ។ ដើម្បីចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឲ្យមាននិរន្តរភាពអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ផែនការគ្រប់គ្រង២០១២-២០២០ របស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរឲ្យបាន៧លាននាក់ក្នុងឆ្នាំ២០២០។ទេសចរណ៍នេះបានរៀបចំឡើងសមស្របនឹងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ដោយសារមានទស្សនវិស័យច្បាស់លាស់ក្នុងការដឹកនាំ និងអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ អង្គរបានទទួលជ័យលាភីផ្ទួនៗ គួរជាទីមោទនៈដូចជា៖

  • ArchaeoMadness ៖ នៅឆ្នាំ២០១៤ ប្រាសាទអង្គរវត្ត ត្រូវបានវិទ្យាស្ថានបុរាណវិទ្យារបស់សហរដ្ឋអាមេរិក

(Archaeological Institute of America) ផ្តល់ចំណាត់ថ្នាក់លេខ១ ជើងឯក ArchaeoMadness ដែលបានរៀបចំឡើងនៅ

ក្នុងឱកាសប្រារព្ធទិវាបុរាណវិទ្យាអន្តរជាតិ។

  • Ultimate Travelist(Lonely Planet)៖ នៅឆ្នាំ២០១៥ ប្រព័ន្ធផ្សព្វផ្សាយ Lonely Planet ក៏បានសម្រេចដាក់អង្ករន្ត

ក្នុងបញ្ជី Ultimate TravelLast ជាគោលដៅសម្រាប់ភ្ញៀវទេសចរទស្សនាក្នុងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមគោលដៅ ទស្សនាទាំង១០លើពិភពលោក។

  • Tripadvisor ៖ នៅឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ អង្គរវត្តត្រូវបានបណ្តាញផ្សព្វផ្សាយ TripAdvisor

ផ្តល់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមគោលដៅទស្សនាល្បីៗទាំងឡាយលើពិភពលោក។

We invite you to visit angkor entreprise.com