នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដំណើរទស្សនិកច្ចនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូបានឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាផងដែរ។
សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
On May 31, 2026, H.E. Dr. Hang Peou, Director General of the APSARA National Authority, welcomed a senior Francophone Central Bank Governors’ Delegation led by H.E. Dr. Chea Serey, Governor of the National Bank of Cambodia, on a visit to the temples of the Angkor Archaeological Park.
The visit provided the delegation with an opportunity to learn about the remarkable history, art, and architecture of the Angkor site, as well as the key achievements and ongoing conservation efforts of the APSARA National Authority in safeguarding this world-renowned cultural heritage.
The visit took place following the delegation’s participation in the 28th Conference of Central Bank Governors of French-Speaking Countries, which was hosted by Cambodia in Phnom Penh from May 28–30, 2026.




