
កិច្ចប្រជុំបច្ចេកទេសលើកទី៤២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព -42nd Technical Session of ICC-Angkor/Sambor Prei Kuk Continues Discussions on Conservation and Sustainable Development- 09 June 2026
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor /Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ (៩-១០ មិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខា អង្គរ។ កិច្ចប្រជុំបច្ចេកទេសនេះ ផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។








