ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរហើយ ដើម្បីត្រៀមលក្ខណៈមុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។
សកម្មភាពចុះត្រួតពិនិត្យនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ដោយក្រុមអ្នកជំនាញការបានអញ្ជើញទៅកាន់ប្រាសាទសំខាន់ៗមួយចំនួន រួមមាន៖ ប្រាសាទបាគង ប្រាសាទបន្ទាយសំរែ ប្រាសាទតាព្រហ្ម។
នៅក្នុងដំណើរការចុះពិនិត្យនេះ ក្រុមអ្នកជំនាញការបានស្តាប់ការធ្វើបទបង្ហាញយ៉ាងលម្អិត បង្ហាញដោយអ្នកជំនាញការដ្ឋាននីមួយៗ អំពីវឌ្ឍនភាពការងារ បច្ចេកទេស និងបញ្ហាប្រឈម ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងមតិណែនាំសំខាន់ៗបន្ថែមទៀត ដើម្បីធានាឱ្យការងារអភិរក្ស និងជួសជុលកាន់តែមានគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។
គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នឹងផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សារមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
The Ad Hoc Expert Group of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) has commenced inspections of major restoration projects within the Angkor Archaeological Park in preparation for the official opening of the 42nd Technical Session.
The inspection program began on June 1, 2026, with visits to several significant temple restoration sites, including Bakong Temple, Banteay Samre Temple, and Ta Prohm Temple.
During the site visits, experts received detailed presentations from conservation teams regarding the progress of restoration work, technical methodologies, and ongoing challenges. The expert group also provided valuable recommendations and technical guidance aimed at enhancing the quality of conservation efforts and ensuring compliance with international standards and best practices.
The findings and recommendations gathered during these inspections will contribute to discussions at the 42nd Technical Session on the Management, Conservation, and Sustainable Development of the Angkor site, scheduled to take place in Siem Reap on June 9–10, 2026.
Article by the Office of Communication
Photos by Hap Kim An
Translation by Net Phirun




