Monday, November 25, 2024
Latest:

News

News

ក្រុមការងារសម្អាតបរិស្ថានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ជាប្រចាំ -APSARA National Authority’s environmental clean-up team pays regular attention- 20 February 2024

ជារៀងរាល់ថ្ងៃក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានកាត់សម្អាតស្មៅ បោសសម្អាតធូលីដីនៅតាមប្រាសាទ ដោយពួកគាត់បានបែងចែកជាក្រុមៗ បំពេញការងារទាំងក្នុង និងក្រៅបរិវេណប្រាសាទគ្រប់ពេលវេលា

Read More
News

លៀងមេមត់ -Leang Memot Ceremony- 19 February 2024

លៀងមេមត់របស់អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ដូចជា៖ ភូមិនគរក្រៅ, (សង្កាត់គោកចក), ភូមិអារក្សស្វាយ (សង្កាត់នគរធំ), ភូមិក្រសាំងរលើង, ភូមិទ្រៀក (សង្កាត់សៀមរាប), ភូមិភូមិថ្នល់បាក់ (ឃុំអំពិល), ភូមិភ្លង់ (ឃុំលាងដៃ), ភូមិក្បាលដំរី (ឃុំរើស) និងភូមិស្នាសង្រ្គាម (ស្រុកបន្ទាយស្រី)។ល។

Read More
News

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យបេតិកភណ្ឌវប្បធម៌ រវាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរានៃព្រះរាជាណាចក្រកម្ពុជា -Signing Ceremony of MoU on Cooperation in the Field of Cultural Heritage between the Cultural Heritage of the Republic of Korea and the APSARA National Authority of the Kingdom of Cambodia- 19 February 2024

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តមបណ្ឌិត Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យបេតិកភណ្ឌវប្បធម៌ រវាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរា នៃព្រះរាជាណាចក្រកម្ពុជា

Read More
News

ពិធីលៀងមេមត់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក -Leang Memot Ceremony in Tnot Chrum village, Daun Keo commune, Puok district- 19 February 2024

លៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ។ ការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។

Read More
News

អតីតអ្នកបួសម្នាក់ រស់នៅតំបន់រមណីយដ្ឋានអង្គរ បង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត -A former monk living in the Angkor site teaches young Cambodians the skill of inscribing palm leaf manuscripts- 19 February 2024

នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។

Read More
Archeology​ ConservationNews

អាជ្ញាធរជាតិអប្សរា ដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន២ទីតាំងបន្ថែមទៀត នៅប្រាសាទអង្គរវត្ត -APSARA National Authority to install another two wooden handrails at Angkor Wat- 17 February 2024

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងមមាញឹកក្នុងការដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន២ទីតាំងបន្ថែមទៀតរបស់ប្រាសាទអង្គរវត្ត នៅត្រង់ចំណុចរួតទី២ ជណ្តើរទិសខាងត្បូង និងខាងជើងឡើង-ចុះរួតបាកាណ។

Read More
Archeology​ ConservationNewsOn-going Projects

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលខ្លោងទ្វារទី២ ចូលពីខាងកើតប្រាសាទប្រែរូប -APSARA National Authority to restore the second eastern gate of the Pre Rup Temple- 16 February 2024

ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។

Read More
News

អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានការងារមួយចំនួនក្នុងរមណីយដ្ឋានអង្គរ -The Director General of APSARA National Authority to inspect some restoration sites in the Angkor area- 15 February 2024

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានការងារមួយចំនួននៅតំបន់រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងដើម្បីពិនិត្យ តាមដានការងារ

Read More
Achieved ProjectsArcheology​ ConservationNews

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់ -The restoration team showed happiness after completing the restoration of the central tower of Ta Prohm Kel Temple- 14 February 2024

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។

Read More
News

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នារៀបចំកែលម្អស្ថានីយបណ្តុះកូនឈើស្ពានអង្គរ -APSARA National Authority collaborates with the Forestry Administration to improve Angkor Nursery Station- 13 February 2024

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ

Read More