Monday, December 9, 2024
Latest:

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំ២០២៤ -APSARA National Authority to complete the restoration of the G15 brick tower at Phnom Bakheng Temple by the end of 2024- 23 November 2024

Share Post:

ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភាហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥ភាគរយហើយ។

អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា / អ្នកស្រី ឈុន រតនា

The APSARA National Authority is working towards completing the restoration of the G15 brick tower at Phnom Bakheng Temple by the end of 2024. The restoration efforts, initiated by the Department of Conservation of Monuments and Preventive Archaeology, began in May and are set to wrap up in December 2024.

According to archaeologist Ms. Chhun Ratana, significant progress has been made in the past six months, with repairs to the inner walls and both the eastern and southern gates, as well as ongoing work on the southern and northern walls. Currently, the project is approximately 95 percent complete.

Ms. Ratana highlighted that the G15 brick tower is particularly vulnerable due to its sandstone and brick composition, necessitating urgent repairs to avert potential collapse of the remaining brick walls. Prior to restoration, the tower suffered damage from age, inadequate maintenance, vegetation encroachment, and water infiltration, which led to decay at the top and corners of the structure. The APSARA National Authority’s efforts focus on repairing the damage and preventing further deterioration to ensure the temple’s longevity.

Article: Yi Sotha 
Photos: Phouk Chea / Chhun Ratana 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn