ជារៀងរាល់ថ្ងៃក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានកាត់សម្អាតស្មៅ បោសសម្អាតធូលីដីនៅតាមប្រាសាទ ដោយពួកគាត់បានបែងចែកជាក្រុមៗ បំពេញការងារទាំងក្នុង និងក្រៅបរិវេណប្រាសាទគ្រប់ពេលវេលា ដែលការងារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្រស់ស្អាត។ ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំ ហើយកិច្ចការទាំងនេះមិនអាចខ្វះបានចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។
យើងទាំងអស់គ្នា ចូលរួមលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ ដើម្បីភាពស្រស់ស្អាត និងតម្លៃបេតិកភណ្ឌពិភពលោក៕
អត្ថបទ និងរូបភាព: លោក យី សុថា
Every day, the APSARA National Authority’s environmental clean-up team cuts the grass and cleans the dust from the temples. They are divided into groups to work inside and outside the temple at all times, which contributes significantly to the beauty of the temple area. In addition to the conservation work that the APSARA National Authority has been doing regularly, these activities are indispensable for the participation of the public as well as tourists.
We all work together to enhance the good environment in Angkor as a World Heritage Site.
Article and photos: Mr. Yi Sotha
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញនៅក្នុងព្រៃអង្គរ -APSARA National Authority and Angkor Thom District Administration Collaborate to Plant Trees in Angkor Forest- 04 June 2026
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកអង្គរធំ បានរៀបចំកម្មវិធីដាំកូនឈើ ក្នុងបំណងដើម្បីស្តារគម្របព្រៃឈើឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។


