Monday, December 9, 2024
Latest:

អាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី “សារមន្ទីរ និង និរន្តរភាព” -APSARA National Authority Hosts Exchange Program on Museums and Sustainability- 20 November 2024

Share Post:

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពី សារមន្ទីរ និងនិរន្តរភាព ដែលកម្មវិធីនេះរៀបចំឡើងរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅសារមន្ទីរវាយណភណ្ឌ និងប្រពៃណីអាស៊ី។

មន្រ្តី និងបុគ្គលិកនៃសារមន្ទីរទាំងបីរបស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធសរុបចំនួន៣០រូប បានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី សារមន្ទីរ និងនិរន្តរភាព។ ខាងអាជ្ញាធរជាតិអប្សរាដែលបានចូលរួម រួមមាន នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ ព្រមទាំងមានការអញ្ជើញឱ្យចូលរួមផងដែរពីសារមន្ទីរជាតិអង្គរ សារមន្ទីរជាតិភ្នំពេញ សារមន្ទីរព្រះស្រីឦសានវរ្ម័ន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងសារមន្ទីរខេត្តព្រះវិហារ ដែលអ្នកចូលរួម​មានដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

លោក យូ ចន្ថា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាអ្នកសម្របសម្រួលរៀបចំកម្មវិធីខាងលើបានឱ្យដឹងថា ការងារនេះធ្វើឡើងក្នុងបំណងដើម្បីបញ្រ្ជាប និងបង្ហាញពីការគ្រប់គ្រង និងអភិវឌ្ឍន៍សារមន្ទីរ ដែលមានរួម​បញ្ចូល​ទស្សនៈទាន «និរន្តរភាព»។ វាគ្មិនជំនាញដែលចូលរួមធ្វើបទបង្ហាញ​មកពីប្រទេសបារាំង ចិន ឥណ្ឌា សាំងហ្គាពួរ ប្រេស៊ីល បេណាំង យ៉ូហ្គេនដា កូឡុំបី កូរ៉េខាងត្បូង និងប៉ារ៉ាហ្គាយ។ អ្នកជំនាញទាំងនេះនឹងធ្វើបទបង្ហាញតាមអនឡាញ​ពីការរៀបចំ និងគ្រប់គ្រងសារមន្ទីរប្រភេទផ្សេងៗគ្នា ដើម្បីឱ្យអ្នកចូលរួមអាចយល់ និងយល់ពីការគ្រប់គ្រង ព្រមទាំងវិធីសាស្រ្តនៃការរៀបចំពិព័រណ៍អចិន្រ្តៃយ៍ និងមិនអចិន្រ្តៃយ៍ សកម្មភាពវប្បធម៌ កម្មវិធីអប់រំជាដើម របស់សារមន្ទីរ ដែលបានគិតគូរដល់គោលការណ៍គ្រឹះទាំង១៧ នៃនិរន្តរភាព។

សូមបញ្ជាក់ថា កម្មវិធីខាងលើរៀបចំដោយអាជ្ញាធរជាតិអប្សរា ដោយមានការគាំទ្រពីក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរកម្ពុជា(ICOM Cambodia) និងទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរនៅទីក្រុងបារីស (ICOM Headquarter in Paris)៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ សឿន ប៊ុនស៊រ

On November 19, 2024, the APSARA National Authority’s Department of Tourism Development and Culture commenced a four-day exchange and sharing program focused on “Museum and Sustainability.” The event, running from November 19 to 22, took place at the MGC Asian Traditional Textiles Museum.

The program brought together 30 officials and staff from three APSARA National Authority museums and related institutions. Participants included representatives from the Department of Water, Forestry and Infrastructure Management, the Department of Conservation of Monuments and Preventive Archaeology, the Department of Land Management, Urban Heritage and Community, as well as various museums such as the Angkor National Museum, the National Museum of Phnom Penh, the Museum of Isanvarman, the Tuol Sleng Genocide Museum, and the Preah Vihear Provincial Museum, with some joining online.

Mr. You Chantha, a Technical Officer in the Department of Tourism Development and Culture and the program coordinator, emphasized that the initiative aims to enhance the management and development of museums through the lens of sustainability. The program featured keynote speakers from diverse countries including France, China, India, Singapore, Brazil, Benin, Uganda, Colombia, South Korea, and Paraguay. These experts shared insights on organizing and managing various types of museums, focusing on sustainable practices in curating permanent and temporary exhibitions, cultural activities, and educational programs aligned with the 17 fundamental principles of sustainability.

This exchange program is organized by the APSARA National Authority with support from ICOM Cambodia and ICOM Headquarters in Paris.

Article: Neang Samnang 
Photos: Soeun Bunsor 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn