ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោមជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹង និងរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំង បិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាបទឹក និងពពួកសត្វល្អិតផ្សេងៗ។
នេះ គឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត។
សូមបញ្ជាក់ថា ប្រាសាទលលៃត្រូវបាន សាងឡើងក្នុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ស៊ុម សុមេធ
Technicians from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority are repairing and strengthening the lower structure around the southwestern and northwestern parts of the Lolei Temple, which are dilapidated.
During the repair work, the technicians collected the broken and decaying bricks, reinforced and reassembled them at the original location, and sealed the cracks and other pests.
This is part of the conservation work that the APSARA National Authority has been carrying out regularly to maintain the sacred Lolei Temple for a long time.
It should be noted that the Lolei Temple was built in the 9th century to dedicate to God Shiva.
Article: Department of Research, Training, and Communication
Photos: Sum Someth
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

