ពិធីបើកកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកលើកទី៣២ -Opening Ceremony of the 32nd Plenary Session of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk -​ 12 December 2025

Share Post:

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការអន្តរជាតិកិច្ចគាំពារ និងអភិរក្ស​តំបន់​រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ច​ប្រជុំពេញអង្គលើកទី៣២​ ក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។

នៅក្នុងនោះដែរ ក៏មានការថ្លែងអន្តរាគមន៍ដោយលោកស្រី Namba Keiko នាយក​ផ្នែកកិច្ចសហប្រតិបត្តិការពហុភាគីផ្នែកវប្បធម៌ នៃ​ក្រសួងការបរទេស​ជប៉ុន​ និងលោក​ Lazare Eloundou Assomo នាយកមជ្ឍមណ្ឌល​បេតិកភណ្ឌពិភពលោក របស់អង្គការ​UNESCO៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, ស៊ិន ប្រណី និងរដ្ឋ ផល្លីន

On the morning of December 12, 2025, the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) convened its 32nd Plenary Session under the chairmanship of H.E. Mr. Olivier Richard, Ambassador of France to Cambodia, and H.E. Mr. Ueno Atsushi, Ambassador of Japan to Cambodia. The session was held in the presence of H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of the APSARA National Authority.

Remarks were also delivered by Ms. Namba Keiko, Director of the Multilateral Cultural Cooperation Division of the Ministry of Foreign Affairs of Japan, and Mr. Lazare Eloundou Assomo, Director of the UNESCO World Heritage Centre.

Article by Neang Samnang
Photos by Hap Kim An, Sin Broney, and Rath Phallin
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn