ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានបន្តចុះពិនិត្យនូវកិច្ចការមួយចំនួននៅតាមការដ្ឋានជួសជុលសំខាន់ៗមុនកិច្ចប្រជុំផ្លូវការមកដល់ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៥។
ជាក់ស្តែង ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយរបស់អ្នកជំនាញការអន្តរជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងសហការី បានចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។ ខណៈនោះដែរ ក្រុមការងារជួសជុល បានធ្វើបទបង្ហាញជូនក្រុមអ្នកជំនាញអន្តរជាតិ ក៏ដូចជាទទួលនូវអនុសាសន៍ផ្សេងៗពីអ្នកជំនាញដើម្បីឱ្យការអនុវត្តការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។
សកម្មភាពក្រុមអ្នកជំនាញការអាដហុក តែងចុះពិនិត្យនៅតាមការដ្ឋានជួសជុលសំខាន់ៗមុនកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ធ្វើឡើងចំនួនពីរដងក្នុងមួយឆ្នាំ។ សូមបញ្ជាក់ដែរថា កិច្ចប្រជុំខាងមុខនេះ ជាកិច្ចប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២៕
អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី
The Ad Hoc Experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) continued their inspections of major restoration works ahead of the official committee meeting scheduled for December 11–12, 2025.
On the morning of December 9, 2025—marking the final day of the mission—the international experts, together with the APSARA National Authority delegation led by H.E. Dr. Hang Peou, Director General of the APSARA National Authority, along with deputy director generals and technical colleagues, visited the restoration site of the West Mebon Temple. During the inspection, the restoration team delivered technical presentations to the experts and received a range of recommendations aimed at further improving ongoing conservation efforts.
The routine field visits conducted by the Ad Hoc Experts take place prior to every ICC-Angkor/Sambor Prei Kuk meeting, which is convened twice each year. It should be noted that the upcoming gathering will mark the 41st Technical Session and the 32nd Plenary Session of the Committee.
Article by Yi Sotha
Photos by Sin Broney
Translation by Net Phirun




