Saturday, July 27, 2024
Latest:

កូនឈើចម្រុះចំនួន៤,១០៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤-4,105 seedlings distributed by APSARA National Authority from 16 May to 04 June 2024- 06 June 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយ កូនឈើចម្រុះសរុប ៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើ យកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖

– ផ្តល់កូនឈើចម្រុះជូនតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន៥៥៥ដើម ដើម្បីយកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហេង ណាវី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភ្នំប្រសិទ្ធិ៍។ កូនឈើទាំងនោះរួមមាន  គ្រញូង២៥ដើម ធ្នង់២៥ដើម ច្រេស២៥ដើម និងបេង២៥ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ឡៃ សុភ័ស្ត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១០ដើម ច្រេស១០ដើម និងបេង១០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ ហាត់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០ដើម កកោះ៥០ដើម និងលឿងរាជ៥០ដើម។

– ប្រគេទកូនឈើចម្រុះជូនតំណាងព្រះគ្រូចៅអធិការ វត្តមុនឆាយលាងវនារាម ចំនួន៤០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម គ្រញូង១០០ដើម ធ្នង់៥០ដើម បេង៥០ដើម ក្ងោក៥០ដើម និងរំដួល៥០ដើម។

– ប្រគេទកូនឈើចម្រុះជូនតំណាងព្រះភិក្ខុ ប៉ុង ផាន់ ចំនួន១,៣០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្តនិក្រោធារាម ស្ថិតក្នុងភូមិឆាំឆា ឃុំតាងអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង២០០ដើម ឈើទាល២០០ដើម គគីរ២០០ដើម ផ្តៀក១០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនធ្នង់ចំនួន១០០ដើម ជូនលោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស័្វយតសៀមរាប ដើម្បីយកទៅដាំនៅបរិវេណក្រុងរុនតាឯក តេជោសែននៃខេត្តសៀមរាប។

– ផ្តល់កូនឈើចម្រុះជូនលោក ស៊ន់ កាន់ តំណាងគណៈកម្មការវត្តរាជបូណ៍ ចំនួន៨០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១០០ដើម ឈើទាល១០០ដើម គគីរ១០០ដើម សែដា១០០ដើម និងក្ងោក១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក អាំ ចំរើន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប  ចំនួន២០០ដើម ដើម្បីយកទៅដាំខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង៧០ដើម បេង៧០ដើម និងធ្នង់៦០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ឈុំ រឺ តំណាងវិទ្យាល័យបាយ័ន ចំនួន៤០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម រំដួល១៥០ដើម និងឥន្ទនេល៥០ដើម៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

The APSARA National Authority distributed a total of 4,105 seedlings from 16 May to 04 June 2024. The seedlings were distributed to various individuals and organizations for planting in different locations. Some of the recipients included ACLEDA Business Institute, Mr. Heng Navy, Mr. Lay Sophors, Mr. Mao Hath, Wat Mon Chhay Leang Vanaram, Mr. Chan Sengla, Mr. Son Kan, Mr. Am Chamroeun, and Bayon High School.

The distributed seedlings included a variety of trees such as Rosewood, Thnong, Beng, Koki, Kokos, Rumduol, Pkol, Teal trees, Peacock trees, crape myrtle trees, etc.

These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn