នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកសម័យប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ ដែលដឹកនាំដោយសហប្រធានប្រទេសបារាំង និងប្រទេសជប៉ុន។ កិច្ចប្រជុំនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំបច្ចេកទេសនៅព្រឹកនេះ ដឹកនាំដោយលោក Pierre VINCENT ជាទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំង និងលោក NAGASE Kensuke អនុប្រធានបេសកកម្ម ស្ថានទូតជប៉ុន៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
On the morning of December 11, 2025, the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) convened its 41st Technical Session and 32nd Plenary Session, under the co-chairmanship of France and Japan. The two-day meeting, held from December 11 to 12, 2025, took place under the presidency of H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of the APSARA National Authority.
The morning’s technical session was chaired by Mr. Pierre VINCENT, Counselor for Cooperation and Cultural Affairs at the Embassy of France in Cambodia, and Mr. NAGASE Kensuke, Minister/Deputy Chief of Mission at the Embassy of Japan in Cambodia.
Article by the Office of Communication
Photos by Hap Kim An
Translation by Net Phirun




