អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចុះពិនិត្យកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចការនេះ ក្រុមអ្នកជំនាញការអន្ដរជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងព្រមទាំងសហការី បានចុះពិនិត្យការងារជួសជុលការដ្ឋាននៅរួតបាកាណនៃប្រាសាទអង្គរ ពិនិត្យកិច្ចការរៀបចំប្រព័ន្ធការពាររន្ទះនៅបរិវេណអង្គរវត្ត ពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំណង់អគារក្នុងវត្តឥន្ទបត្តបុរី (ហៅអង្គរខាងជើង) ពិនិត្យមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចអង្គរ និងការដ្ឋានជួសជុលប្រាសាទជម៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ស៊ិន ប្រណី
The Ad Hoc Experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) continued their inspections of key restoration works across the Angkor site on 7 December 2025.
During the visit, the delegation of international experts and senior leaders of the APSARA National Authority—including H.E. Dr. Hang Peou, Director General of the APSARA National Authority, Deputy Director Generals, and technical colleagues—examined several major conservation activities. These included the restoration work at the Bakan Tower of Angkor Wat, preparations for the lightning protection system throughout the Angkor Wat complex, and the development of building infrastructure at the Northern Angkor Pagoda. The experts also inspected the Angkor Interpretation Center and the ongoing restoration efforts at Chorm Temple.
Article by the Office of Communication
Photos by Sin Broney
Translation by Net Phirun




