Thursday, June 4, 2026
Latest:

ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជារៀបចំ​ប្រារព្ធ​ខួប​៧៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​មមិត្តភាពកម្ពុជា-សហរដ្ឋ​អាមេរិក​ នៅ​ខេត្ត​សៀម​រាប -U.S. Embassy in Cambodia Celebrates 75 Years of Cambodia–U.S. Friendship in Siem Reap Province -​ 08 December 2025

Share Post:

លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង ​សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ និង​​អ្នក​ស្រី Bridgette Walker​​​​ជា​ភារៈ​ធារី​​​នៃ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​បាន​អញ្ជើញ​ជា​អធិបតី​នៃ​ការ​ប្រារព្ធ​​​ខួប​លើក​ទី​៧៥​ឆ្នាំ ​នៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ នៅ​ប្រាសាទ​ក្រវ៉ាន់ ​ខេត្តសៀម​រាប ​នៅ​រាត្រី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥។​

អ្នក​ស្រី ​Bridgette Walker បាន​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​​ខួប​៧៥​ឆ្នាំ​នេះ​​ថា ក្នុង​រយៈ​ពេល​៧៥​ឆ្នាំ​មក​នេះ ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ បាន​ក្លាយ​ជាដៃ​គូ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ស៊ីវិល​ជាច្រើន​ ​ដូច​ជា ការ​​ជួយ​លើក​កម្ពស់​ផ្នែក​សុខភាព​សាធារណៈ ​ផ្នែក​អប់រំ ​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ ការ​វិនិ​យោគ​ទុន ​ព្រម​ទាំង​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​គ្នា​ផ្នែក​យោធា ​ហើយ​និង​ជួយ​ដល់​ការ​ងារ​អភិរក្ស​វប្បធម៌​និង​​សម្បត្តិ​បេតិក​ភណ្ឌ​ជា​ដើម​។

លោកជំទាវ​បណ្ឌិត​សភាចារ្យ ​ភឿង ​សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​ថា ទំនាក់ទំនង​ការ​ទូត​និង​មិត្តភាព​រយៈ​ពេល​៧៥​ឆ្នាំ​មក​នេះ​ បាន​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក ​​ក្លាយ​ជា​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ ​ព្រម​ទាំង​ប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍន៍។ ​លោក​ជំទាវ​បញ្ជាក់​ទៀត​ថា​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា ​គឺ​ជា​អរិយធម៌​ដ៏​អស្ចារ្យ​មួយ របស់​ពិភព​លោក​ ហើយ​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​សហរដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​ដ៏​មាន​តម្លៃនៅ​​ក្នុង​ការ​ងារ​អភិរក្ស​។ ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ សហរដ្ឋ​អាមេរិក ​តាម​រយៈ​អង្គការ​មូលនិធិ​ប្រាសាទ​(WMF) ​បាន​ជួយ​លើ​កិច្ចការ​អភិ​រក្ស​វប្បធម៌ ជាច្រើន​ ​ដូច​ជា​ការពារ​សាស្ត្រា​ស្លឹករឹត ​សិល្បៈ​ប្រពៃណី ​ការ​អប់រំ​ប្រវត្តិសាស្ត្រ​និង​ការ​ជួសជុល​ប្រាសាទ​បុរាណ​នៅ​​ភ្នំ​បាខែង ​ព្រះ​ខ័ន ​និង​ប្រាសាទ​តាសោម ​ជាដើម​៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ រដ្ឋ ផល្លីន

H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts, and Ms. Bridgette Walker, Chargé d’Affaires of the U.S. Embassy in Cambodia, presided over a celebration marking the 75th anniversary of Cambodia–U.S. friendship at Kravan Temple in Siem Reap Province on the evening of December 8, 2025.

In her remarks, Ms. Bridgette Walker highlighted that over the past 75 years, the United States and Cambodia have become partners across a broad range of civilian cooperation, including public health, education, economic growth, investment, military cooperation, as well as cultural and heritage preservation.

Dr. Sackona noted that 75 years of diplomatic relations and friendship have made Cambodia and the United States steadfast partners in their shared commitment to peace and development. She emphasized that Cambodia’s cultural heritage represents one of the world’s great civilizations, and for decades, the United States has been an important partner in safeguarding it. Through the World Monuments Fund (WMF), the United States has supported numerous cultural conservation initiatives, including the protection of manuscripts, traditional arts, historical education, and the restoration of ancient temples such as Phnom Bakheng, Preah Khan, and Ta Som.

Article by Chhay Phanny
Photos by Rath Phallin
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn