Monday, November 25, 2024
Latest:

News

Archeology​ ConservationNews

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) ជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត -The working team of Tourism Services Control (TSC) repaired the wooden stairs on the second terrace at the southern and northern corners of Angkor Wat- 13 February 2024

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលមានប្រវែងទទឹង២.៧០ម៉ែត្រ និងមានកម្ពស់១១ម៉ែត្រ។

Read More
News

បុណ្យដាក់ដំណាក់ទឹកស្រក -Dak Domnak Teurk Srak Ceremony- 13 February 2024

នៅកំពង់ភ្លុក មានធ្វើបុណ្យដាក់ដំណាក់ពីរដងក្នុងមួយឆ្នាំ ពោលគឺ«បុណ្យដាក់ដំណាក់ទឹកស្រក»ធ្វើពេលខែទឹកទន្លេស្រក និង«បុណ្យដាក់ដំណាក់ទឹកឡើង»ធ្វើនៅខែទន្លេទឹកឡើង។

Read More
News

អ្នកភូមិក្នុងតំបន់អង្គរប្រារព្ធពិធីឡើងមាឃនាថ្ងៃ៣កើតដែលជាទំនៀមពីបុរាណ -Villagers in the Angkor site celebrate the Lerng Meak Ceremony, an ancient tradition- 13 February 2024

រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរ តែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមពីបុរាណកាលមក។

Read More
News

បុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរជិត១៤ម៉ឺននាក់ដើរកម្សាន្តរមណីយដ្ឋានអង្គរ -Chinese-Vietnamese New Year: Nearly 140,000 tourists visited the Angkor site- 12 February 2024

នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ-អន្ដរជាតិមកទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ១៣៧,៦៩០នាក់។

Read More
Archeology​ ConservationNewsOn-going Projects

មូលនិធិប្រាសាទពិភពលោកកំពុងបន្តគម្រោងជួសជុលជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែង -World Monument Fund is continuing the restoration project of the southern staircase and wall of Phnom Bakheng Temple- 12 February 2024

មូលនិធិប្រាសាទពិភពលោក(World Monument Fund) របស់សហរដ្ឋអាមេរិកក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងបន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មក។

Read More
News

អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណមិនដែលខកខាន -Bangkong villagers, Ampil commune, Prasat Bakong district to hold an annual fishing ceremony according to the ancient tradition- 11 February 2024

រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។

Read More
News

អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរ -APSARA National Authority to install three wooden handrails at Angkor Wat to facilitate the safety of tourists- 09 February 2024

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។

Read More
News

អាជ្ញាធរជាតិអប្សរា ព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកមួយជំហានម្តងៗ នៅក្នុងរមណីយដ្ឋានអង្គរដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថានឱ្យកាន់តែប្រសើរ -APSARA National Authority is trying to reduce the use of plastic step by step in the Angkor site to contribute to a better environment- 08 February 2024

បច្ចុប្បន្ននេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងងាកមកប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សី ដែលនឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឱ្យបរិស្ថាននៅតាមការដ្ឋានក្នុងឧទ្យានអង្គរកាន់តែប្រសើរឡើង។

Read More
News

ឯកឧត្ដម អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការងារក្នុងរមណីយដ្ឋានអង្គរ -The Director General of APSARA National Authority inspected the working sites in the Angkor area- 06 February 2024

ឯកឧត្ដម អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការងារក្នុងរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារតាមការដ្ឋាននានា

Read More
Archeology​ ConservationNewsOn-going Projects

កំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម បានរកឃើញថ្មបាយក្រៀមជាបន្តបន្ទាប់ និង កំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ -Excavations at the Southern Gate of Ta Prohm Temple have uncovered a series of laterites and identified the gate’s foundation condition- 07 February 2024

អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានរូបរាងឡើងវិញ។

Read More