ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលមានប្រវែងទទឹង២.៧០ម៉ែត្រ និងមានកម្ពស់១១ម៉ែត្រ។
ការងារជួសជុលជណ្តើរឈើនៅរួតទី២របស់ប្រាសាទអង្គរនេះ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត (TSC) បានឱ្យដឹងថា ក្រុមការងារបានផ្លាស់ប្តូរឈើថ្មី ដូចជាកូនគីង្គក់ដែលទ្រកាំជណ្តើរមួយចំនួនដែលបានពុកផុយ និងពង្រឹងគ្រប់កាំទាំងអស់នៃជណ្តើរឱ្យរឹងមាំឡើងវិញ។
លោក ប៊ូ ផានេត បញ្ជាក់ថា គោលបំណងសំខាន់នៃការជួសជុលពង្រឹងជណ្តើរឈើនេះ ក៏នឹងធ្វើឱ្យជណ្តើរមានភាពរឹងមាំ ផ្តល់នូវសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលដើរឡើងចុះទៅទស្សនានៅរួតបាកាណ ដោយហេតុថា ទីតាំងនេះមានចំណោទខ្ពស់ផង និងដើម្បីអាចឈានទៅដល់ការដំឡើងបង្កាន់ដៃនាពេលខាងមុខផង៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ប៊ូ ផានេត
The working team of Tourism Services Control (TSC) of the Department of Tourism Development and Culture of the APSARA National Authority has repaired the wooden stairs on the second terrace at the southern and northern corners of Angkor Wat, which is 2.70 meters wide and 11 meters high.
Bou Phaneth, head of the working team, said that his team has repaired the wooden stairs on the second terrace to make the stairs stronger and provide safety for tourists who walk up to Bakan Tower. Due to the high location, we may need to install the handrails in the future.
Article: Yi Sotha
Photos: Bou Phaneth
Share:
Our Latest News

គម្រោងជួសជុលជ្រុងឦសានបាកានអង្គរវត្តដំណើរការទៅមុខគួរឱ្យកត់សម្គាល់ -The restoration project for the northeast corner of Angkor Wat’s Bakan Tower is making remarkable progress - 10 July 2025
អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បាននិងកំពុងជួសជុលជ្រុងឦសាន នៃរួតបាកានប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក។