Monday, August 17, 2026
Latest:

អាជ្ញាធរជាតិអប្សរា សហការជាមួយមូលនិធិបរិស្ថានអ៊ីអន (AEON) ដាំកូនឈើ ១ម៉ឺនដើមបន្ថែម នៅឧទ្យានធម្មជាតិអង្គរ អ៊ីអន-​ APSARA National Authority and AEON Environmental Foundation Plant 10,000 Trees at Angkor AEON Nature Park- 04 July 2026

Share Post:

កូនឈើចំនួន ១ម៉ឺនដើមបន្ថែម ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយមូលនិធិបរិស្ថានអ៊ីអន រួមគ្នាដាំនៅឧទ្យានធម្មជាតិអង្គរ អ៊ីអន ក្នុងរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។ ពិធីដាំកូនឈើទទួលបានការអញ្ជើញចូលរួមជាអធិបតីពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Motoya Okada ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ អ៊ីអន តំណាងរដ្ឋបាលខេត្តសៀមរាប លោក លោកស្រីថ្នាក់ដឹកនាំ ក្រុមហ៊ុន អ៊ីអន ជាជនជាតិខ្មែរ និងជប៉ុនប្រមាណ ៨០០នាក់។

លោក Motoya Okada ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន (AEON Environmental Foundation)
បានថ្លែងនៅក្នុងពិធីដាំកូនឈើលើកទី២ ក្នុងឧទ្យានធម្មជាតិអង្គរ អ៊ីអន ថា អ្នកចូលរួមដាំកូនឈើចម្រុះចំនួន ៨០០នាក់នៅថ្ងៃនេះ មាន ៣០០នាក់ ជាភ្ញៀវកិត្តិយសនៅក្នុងប្រទេសកម្ពុជា និងចំនួន ៥០០នាក់ទៀតជាភ្ញៀវកិត្តិយសជប៉ុន ដែលបានស្កាត់មកពីទីឆ្ងាយៗនៃប្រទេសជប៉ុន។ កូនឈើទាំងនេះ នឹងបង្កើតទៅជាព្រៃបៃតងដ៏សម្បូរបែប មានមុខងារសំខាន់ៗ ក្នុងការជួយគាំពារដល់ជីវិតមនុស្សសត្វ ព្រមទាំងជួយការពារគ្រោះមហន្តរាយធម្មជាតិទៀតផង។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា កិច្ចសហការរវាងមូលនិធិបរិស្ថានអ៊ីអន ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការដាំកូនឈើនៅក្នុងតំបន់អង្គរ គឺដើម្បីពង្រីកផ្ទៃដីបៃតង និងកែលម្អបរិស្ថាន ដែលមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។ ការដាំកូនឈើចម្រុះនៅតំបន់អង្គរ មិនត្រឹមតែពង្រីកផ្ទៃដីបៃតងប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ជួយឱ្យមានសោភ័ណភាព និងនិរន្តរភាពនៅអង្គរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានថ្លែងនៅក្នុងពិធីដាំកូនឈើនាឱកាសនេះថា ព្រៃឈើពិតជាមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងតំបន់អង្គរ ដូចជាអាចទាក់ទាញទឹកភ្លៀង ជួយរក្សាប្រភពទឹកនៅក្រោមដី ឱ្យមាននិរន្តរភាព ជួយបំលែងឧស្ម័នពុលកាបូនិក ឱ្យទៅជាអុកស៊ីហ្សែន ព្រមទាំងផ្ដល់ជាម្លប់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅតំបន់អង្គរ ហើយក៏មានតួនាទីសំខាន់ជួយការពារដល់ប្រាសាទបុរាណផងដែរ។ លោកជំទាវមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមូលនិធិបរិស្ថានអ៊ីអន ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការអភិរក្ស ថែរក្សាបរិស្ថានអង្គរ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា។ ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបន្ថែម និងជាគំរូរបស់ផ្នែកឯកជន ដែលសហការជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្ទៃដីបៃតង ក្នុងរមណីយដ្ឋានអង្គរ ដែលឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយអាទិភាពនៃកិច្ចការអភិរក្សអង្គរ តាមអភិក្រមការងារគឺ ដាំកូនឈើថ្មី ថែរក្សាព្រៃឈើចាស់។
លោកជំទាវបណ្ឌិតសភាចារ្យសង្ឃឹមថា ការរួមគ្នាដាំកូនឈើចម្រុះចំនួន ១ម៉ឺនដើម រវាងកម្ពុជា-ជប៉ុនពេលនេះ នឹងស្ថិតនៅជាគំរូ និងជានិមិត្តរូបនៃអនុស្សាវរីយ៍រវាងកម្ពុជា-ជប៉ុនជារៀងរហូតដែរ។

សូមជម្រាបថា នេះជាពិធីដាំកូនឈើចម្រុះលើកទី២ របស់មូលនិធិបរិស្ថានអ៊ីអន ក្នុងឧទ្យានធម្មជាតិអង្គរ អ៊ីអន ដែលស្ថិតនៅខាងជើងនៃបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) និងប្រាសាទនាគព័ន្ធ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ជាប្រចាំ និងផ្តល់ការសហការជាមួយវិស័យឯកជននានា ក្នុងសកម្មភាពដាំដុះឡើងវិញនូវកូនឈើជាបន្តបន្ទាប់ ខណៈកូនឈើប្រមាណជាង ៣លានដើមហើយ ត្រូវបានបណ្តុះ ចែកចាយ និងដាំកន្លងមកក្នុងរមណីយដ្ឋានអង្គរ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន និងលោក ស៊ិន ប្រណី

The APSARA National Authority, in collaboration with the AEON Environmental Foundation, planted an additional 10,000 trees at the Angkor AEON Nature Park within the Angkor Archaeological Park on the morning of Saturday, 4 July 2026.

The tree-planting ceremony was presided over by H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of the APSARA National Authority; H.E. UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to the Kingdom of Cambodia; H.E. Dr. Hang Peou, Director General of the APSARA National Authority; senior leaders of the APSARA National Authority; a representative of the Siem Reap Provincial Administration; Mr. Motoya Okada, Chairman of the Board of Directors of the AEON Environmental Foundation; and approximately 800 participants, including Cambodian and Japanese representatives from the AEON Group.

Speaking at the second tree-planting ceremony at Angkor AEON Nature Park, Mr. Motoya Okada said that around 800 people participated in the event, including 300 distinguished guests from Cambodia and 500 guests who had travelled from Japan. He noted that the newly planted trees will grow into a rich forest that plays an essential role in protecting both people and wildlife while helping to reduce the impacts of natural disasters. He also expressed his hope that the forest would become a lasting symbol of friendship between Cambodia and Japan.

H.E. UENO Atsushi highlighted that the partnership between the AEON Environmental Foundation and the APSARA National Authority reflects a shared commitment to expanding green spaces and improving the environment—not only for Cambodia but also for the global community. He added that planting a diverse range of tree species in the Angkor area will enhance the site’s natural beauty while supporting its long-term environmental sustainability.

H.E. Dr. Phoeurng Sackona emphasized the vital role forests play in the Angkor region. She explained that forests help attract rainfall, sustain groundwater resources, absorb carbon dioxide and produce oxygen, provide shade for national and international visitors, and contribute significantly to protecting the ancient temples. She expressed her sincere gratitude and deep appreciation to the AEON Environmental Foundation for its continued commitment to environmental conservation and its close cooperation with the APSARA National Authority.

She further stated that the event serves as another strong example of successful collaboration between the private sector and the Royal Government of Cambodia in expanding green spaces within the Angkor site. This initiative directly supports the APSARA National Authority’s conservation strategy of “planting new trees while preserving existing forests.”

H.E. Dr. Phoeurng Sackona expressed her hope that the joint planting of 10,000 trees by Cambodia and Japan would not only strengthen environmental conservation and expand green areas but also stand as a lasting symbol of friendship and shared memories between the two nations.

This marks the second tree-planting event organized by the AEON Environmental Foundation at the Angkor AEON Nature Park, located east of Prei Temple within the Angkor Archaeological Park. The APSARA National Authority continues to work closely with private-sector partners to support ongoing reforestation efforts. To date, more than three million trees have been planted throughout the Angkor site.

Article by: Office of Communication
Photos by: Hap Kim An / Sin Broney
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn