សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ ស្តីពី«ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន២១ មានគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ ដែលជាព្រះពោធិសត្វដ៏ពេញនិយម ក្នុងព្រះពុទ្ធសាសនាមហាយាន ជាការរកឃើញថ្មីៗកំណាយនៅប្រាសាទតាព្រហ្ម។
លោក ភួយ សាវឿត នាយកស្តីទី សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបានឱ្យដឹងថា រូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាទ មានរូបចម្លាក់ព្រះពុទ្ធអមិតាភ: នៅលើម្រាមជើង និងកជើង និងព្រះហស្ត ដែលមានកាន់កេតនភណ្ឌផ្សេងៗ ត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដីឬស្លែចេញ បន្ទាប់មកបានរៀបចំជាពិព័រណ៍ រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ លោកថា គោលបំណងសំខាន់នៃការតាំងបង្ហាញនេះ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) និងជាការផ្សព្វផ្សាយទៅកាន់សាធារណជន ភ្ញៀវទេសចរ សិស្ស និស្សិតឱ្យបានទៅទស្សនា សិក្សាស្វែងយល់ពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា សិល្បៈនៃគ្រឿងលម្អ និងលក្ខណៈសម្គាល់របស់បដិមាក្នុងសង្គមខ្មែរសម័យបុរាណ។
អ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបញ្ជាក់ថា សាធារណជននឹងបានស្វែងយល់បន្ថែម អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ក្នុងសម័យអង្គរ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។ ជាក់ស្តែងព្រះលោកេសូរ ឬព្រះអវលោកិតេស្វរៈ ជាព្រះពោធិសត្វនៃសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វ ដែលគេនិយមគោរពបំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនាដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្មែរ ក្នុងរាជព្រះបាទជ័យវម៌្មទី៧ នាសតវត្សរ៍ទី១២ និងទី១៣៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
Statues of Avalokiteśvara, the Bodhisattva of Infinite Compassion in Mahayana Buddhism, are now on display at the Preah Norodom Sihanouk-Angkor Museum, offering visitors an opportunity to learn about and better understand Cambodia’s rich religious and cultural heritage.
Beginning in early July 2026, the museum launched a temporary exhibition titled “New Discoveries of Antiquities at Ta Prohm Temple.” The exhibition features 21 newly discovered artifacts excavated from Ta Prohm Temple, including statues and relics associated with Avalokiteśvara, one of the most revered Bodhisattvas in Mahayana Buddhism.
Mr. Phuoy Saveuth, Acting Director of the Preah Norodom Sihanouk-Angkor Museum, said that the exhibition includes restored statues and fragments of Avalokiteśvara, such as Buddha feet and hands holding various symbolic objects. These artifacts were carefully conserved by experts, who repaired damaged sections and cleaned away dirt and moss before preparing them for public display. The exhibition will run for six months, from July 1 to December 31, 2026.
He explained that the exhibition aims to showcase recent archaeological discoveries from Ta Prohm Temple resulting from ongoing research and excavations conducted through international cooperation between the APSARA National Authority and the Archaeological Survey of India (ASI). It also seeks to encourage the public, tourists, and students to explore the conservation process while gaining deeper insight into the history, religious beliefs, artistic traditions, and sculptural characteristics of ancient Khmer society.
Mr. Phuoy Saveuth added that the exhibition provides visitors with a greater understanding of the practice of Mahayana Buddhism during the Angkor period and its relationship to the later development of Theravada Buddhism in Cambodia. Avalokiteśvara, the Bodhisattva of Infinite Compassion, was one of the most venerated figures in Mahayana Buddhism, which flourished as the state religion during the reign of King Jayavarman VII in the late 12th and early 13th centuries.
Article by: Office of Communication
Photos by: Hap Kim An
Translation by: Net Phirun




