នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុយ បួយ អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ បានដឹកនាំក្រុមការងារពាក់ព័ន្ធរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយលោក ហាយ យង់ អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប អមដោយតំណាងរដ្ឋបាលសង្កាត់គោកចក និងតំណាងអង្គភាពនគរបាលការពារបេតិកភណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ របស់បងប្អូនអាជីវករលក់ដូរចំនួន៣ទីតាំង គឺបរិវេណខាងត្បូងកសិន្ទុប្រាសាទអង្គរវត្ត ចំណតរថយន្តមុខខាងលិចប្រាសាទអង្គរវត្ត និងបរិវេណជុំវិញត្រពាំងសេះ។
កិច្ចការងារនេះដែរ អាជ្ញាធរជាតិអប្សរា តែងធ្វើឡើងជាប្រចាំ នៅតាមទីតាំងផ្សេងៗគ្នា ក្នុងតំបន់អង្គរ ដើម្បី ចូលរួមលើកតម្លៃសោភ័ណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ។
ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា នឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធលើកិច្ចការងារនេះឱ្យបានជាប់ជាប្រចាំ និងសូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ មេត្តាចូលរួមសហការ ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន និងលើកតម្លៃក្នុងតំបន់រមណីយដ្ឋានអង្គរ៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ស៊ិន ប្រណី
On Thursday, May 21, 2026, Mr. Huy Buoy, Deputy Director of the Department of Public Order, led a working group from the APSARA National Authority in cooperation with Mr. Hay Yong, Deputy Governor of Siem Reap City Administration, accompanied by representatives from Sangkat Kok Chak Administration and the Heritage Protection Police Unit, to organize public order and proper arrangements for vendors at three locations: the southern area of Angkor Wat’s reflecting pond, the western parking area in front of Angkor Wat, and the area surrounding Trapaing Ses.
This activity is regularly carried out by the APSARA National Authority at various locations within the Angkor area in order to enhance the site’s beauty, environment, and public order, while supporting local residents in conducting their businesses properly within the Angkor area.
The APSARA National Authority will continue cooperating with relevant institutions on this work on a regular basis and calls on all vendors to voluntarily cooperate in maintaining cleanliness, environmental sustainability, and public order in their businesses, while contributing to preserving and enhancing the value of the Angkor site.
Article by the Office of Communication
Photos by Sin Broney
Translation by Net Phirun




