នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ព្រមទាំងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួន ដូចជាគម្រោងជួសជុលស្ពានហាលប្រាសាទបាគង និងគម្រោងជួសជុលប្រាសាទបន្ទាយសំរ៉ែ ដែលនៅតាមការដ្ឋាននីមួយៗអ្នកជំនាញការ បានស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។
សូមជម្រាបថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។ ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែធ្នូ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន និងលោក ភោគ ជា
On December 2, 2025, ad hoc experts from the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk), together with specialists from the APSARA National Authority, continued their inspection of ongoing restoration works at several key heritage sites. The mission included visits to the Bakong Causeway Restoration Project and the Banteay Samre Temple Restoration Project.
During each visit, the restoration teams presented progress updates and technical details, while the experts provided further recommendations aimed at strengthening conservation efforts and ensuring alignment with international standards.
It should be noted that the ICC-Angkor/Sambor Prei Kuk ad hoc experts began their mission on December 1, undertaking a week-long inspection of priority sites across the Angkor area. The visit, which runs through December 9, focuses on reviewing restoration activities in accordance with the committee’s previous recommendations and ensuring the continued safeguarding of Cambodia’s cultural heritage.
Article by the Office of Communication
Photos by Hap Kim An and Phouk Chea
Translation by Net Phirun




