នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៥នេះ លោកគ្រូអ្នកគ្រូបន្ទុកថា្នក់ នៃសាលាបឋមសិក្សាវត្តរាជបូណ៍ បានដឹកនាំ សិស្សានុសិស្សថ្នាក់ទី៦ ចំនួនជាង២០០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ ក្នុងដំណើរទស្សនកិច្ចសិក្សានោះ ក្រៅពីការធ្វើបទបង្ហាញ ដោយអ្នកជំនាញ អំពីការយកចិត្តទុកដាក់ថែរក្សាសម្លៀកបំពាក់(សមុច្ច័យ)ក្នុងវិស័យវាយនភណ្ឌ សារមន្ទីរក៏បានអនុញ្ញាតឱ្យសិស្សានុសិស្ស ហាត់រៀន អនុវត្តការជ្រលក់ពណ៌ ដែលជាផ្នែកមួយ នៅក្នុងដំណាក់កាល នៃការត្បាញវាយនភណ្ឌ ដើម្បីបានពណ៌ផ្សេងៗតាមការចង់បានរបស់អ្នកត្បាញ។
សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងក្នុងភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បើកឱ្យសាធារណៈជនបានចូលទស្សនា ៦ថ្ងៃក្នុងមួយសប្តាហ៍ លើកលែងថ្ងៃអង្គារ ចាប់ពីម៉ោង៨និង៣០នាទី ដល់ម៉ោង៤ល្ងាច៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក សឿន ប៊ុនស៊រ
On June 30, 2025, the head teacher of Wat Reach Bo Primary School led over 200 students on an educational excursion to the MGC Asian Traditional Textiles Museum. This study tour provided students with valuable insights into the textile industry, featuring expert presentations on the care and preservation of clothing collections.
A highlight of the visit was a hands-on dyeing activity, where students had the opportunity to engage in the dyeing process, learning how different colors are achieved according to the weaver’s artistic vision.
The MGC Asian Traditional Textiles Museum is situated in Boeung Daun Pa Village, along Samdech Vibol Panha Sok An Road (60 Meter Road), in Sangkat Sla Kram, Siem Reap City. The museum welcomes visitors every day except Tuesday, from 8:30 AM to 4:00 PM.
Article by the Office of Communication
Photos by Soeun Bunsor
Translation by Net Phirun




