Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង -APSARA National Authority restores a brick tower G13 of the Phnom Bakheng Temple -​ 02 July 2025

Share Post:

អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋ លេខ១៣ឬG13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉មG13 មានតាំងពីខឿន ជញ្ជាំងខាងក្នុងនិងខាងក្រៅ រហូត ដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការWMFពីមុនមកក៏ដោយ នៅតែប្រឈមនិងហានិភ័យខ្ពស់ នៃការបាក់រលុះនៅថ្ងៃណាមួយ។ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៥មក ក្រុមការងារ បានចាប់ផ្តើមអនុវត្តការជួសជុលពង្រឹងតួប៉មទី១៣នៃប្រាសាទឥដ្ឋ។ លោកស្រីថា ដើម្បីធានាឱ្យបានអំពីភាពរឹងមាំទៅថ្ងៃខាងមុខ ដំណើរការជួសជុលត្រូវចាប់ផ្តើមពង្រឹងតាំងពីផ្នែកខឿនខាងក្រោម ទើបបន្តទៅផ្នែកជញ្ជាំង និងផ្នែកដំបូល ជាជំហានៗ ដោយប្រើប្រាស់បាយអ បិទភ្ជាប់ឥដ្ឋដែលមានប្រហោងឬស្រទាប់ ដើម្បីធានាការជ្រាបទឹក ការពារស្មៅដុះ និងសត្វចូលទៅរស់នៅតាមចន្លោះឬប្រហោងនៃប្រាសាទ។ ប៉ុន្តែ ក្នុងដំណាក់កាលទីមួយ ការជួសជុលបានចាប់ផ្តើមពីខឿន រហូតដល់ផ្តែ ពោលគឺមានកំពស់៥ម៉ែត្រ ដោយគម្រោងដំណាក់កាលទីមួយ គ្រោងនិងបញ្ចប់ចុងខែវិច្ចិកា ឆ្នាំ២០២៥។ ចំណែកដំណាក់កាលទី២ គ្រោងអនុវត្តនៅឆ្នាំបន្ទាប់។

បើតាមអ្នកជំនាញបញ្ជាក់ថា ប្រាសាទឥដ្ឋ នៅជុំវិញភ្នំបាខែង មានសរុបចំនួន៤៤តួប៉ម។ នៅឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់មានតួប៉ម G14 G15 និងបច្ចុប្បន្នកំពុងជួសជុលពង្រឹងនៅតួប៉មG13។ ដោយឡែកនៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ WMF ជួសជុលប្រាង្គ G5 និង G10 ផងដែរ។សូមបញ្ជាក់ថា ដោយសារកត្តា អាយុកាល សម្ភារនៃសំណង់ និងអាកាសធាតុផង ធ្វើឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋទាំងនោះ បានរងការខូចខាតយ៉ាងច្រើន ទើបអាជ្ញាធរជាតិអប្សរាលើកគម្រោងជួសជុល អភិរក្សជាដំណាក់កាលៗ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រួបភាព៖លោក ភោគ ជា និងលោក ស៊ិន ប្រណី

The APSARA National Authority has been actively engaged in restoring and strengthening the brick tower G13 of the Phnom Bakheng Temple over the past two months. This initiative is part of a broader effort to preserve the historical integrity of the temple, which stands over 10 meters tall.

Ms. Chhun Ratana, who leads the restoration team from the Department of Conservation of Monuments and Preventive Archaeology, highlighted the precarious condition of tower G13. Despite previous support from the World Monuments Fund (WMF), the tower remains at risk of collapse. The restoration work commenced in early May 2025, focusing on reinforcing the structure from the foundation to the roof in a systematic manner. This involves sealing bricks with mortar to prevent water infiltration and weed growth, which could further compromise the integrity of the tower.

The first phase of the restoration targets the upper portion of the tower, extending up to 5 meters high, and is expected to be completed by the end of November 2025. A second phase is planned for the following year to continue these efforts.

Phnom Bakheng Temple is surrounded by a total of 44 brick towers, with previous restoration efforts having successfully addressed towers G14 and G15 in 2024, and G5 and G10 in collaboration with WMF back in 2012. The ongoing restoration projects are crucial due to the deterioration caused by factors such as age, construction materials, and environmental conditions.

This phased approach to restoration and conservation demonstrates APSARA National Authority’s commitment to preserving Cambodia’s rich cultural heritage.

Article by Office of Communication 
Photos by Phouk Chea and Sin Broney 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn