Thursday, November 28, 2024
Latest:

ក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរាធ្វើការជួសជុល ពង្រឹងជើងក្រោមប្រាសាទលលៃ-APSARA National Authority to repair and strengthen the lower structure of the Lolei Temple- 04 June 2024

Share Post:

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោមជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹង និងរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំង បិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាបទឹក និងពពួកសត្វល្អិតផ្សេងៗ។
នេះ គឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត។

សូមបញ្ជាក់ថា ប្រាសាទលលៃត្រូវបាន សាងឡើងក្នុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ៕

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ស៊ុម សុមេធ

Technicians from the Department of Conservation of Monuments and Preventive Archaeology​​ of the APSARA National Authority are repairing and strengthening the lower structure around the southwestern and northwestern parts of the Lolei Temple, which are dilapidated.

During the repair work, the technicians collected the broken and decaying bricks, reinforced and reassembled them at the original location, and sealed the cracks and other pests.
This is part of the conservation work that the APSARA National Authority has been carrying out regularly to maintain the sacred Lolei Temple for a long time.
It should be noted that the Lolei Temple was built in the 9th century to dedicate to God Shiva.

Article: Department of Research, Training, and Communication
Photos: Sum Someth

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn