ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីអំពី «លទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរប្រចាំឆ្នាំ២០២៦» ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ និងមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយ លោក អ៊ុន មណីនីតា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្តីពីលទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរឆ្នាំ២០២៦ លោក គាត ប៉េងគាង អនុប្រធានការិយាល័យ ធ្វើបទបង្ហាញស្តីអំពី ការអនុវត្តផែនការប្រតិបត្តិបរិស្ថានរបស់នាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ លោក ម៉ុក គន្ធី អនុប្រធាននាយកដ្ឋាន ធ្វើបទបង្ហាញស្តីអំពី ការអនុវត្តកម្មវិធីបរិស្ថានរបស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ព្រមទាំងមានការអញ្ជើញចូលរួមពីសិក្ខាកាមចំនួន ១០០នាក់ជាមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរប្រចាំឆ្នាំ២០២៦ និងស្វែងយល់បន្ថែមអំពីដំណើរការពាក់ព័ន្ធ ការរួមគ្នាអនុវត្តផែនការសកម្មភាព និងការរិះរកដំណោះស្រាយរួមដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព។
លោក អ៊ុន មណីនីតា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានបង្ហាញថា គោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា គឺប្តេជ្ញាចិត្តធ្វើយ៉ាងណាជំរុញការស្ថាបនាសង្គមឈរលើមូលដ្ឋាន អភិវឌ្ឍន៍និរន្តរភាពស៊ីសង្វាក់គ្នារវាង “ធម្មជាតិ អ្នកស្រុក និងប្រាសាទ” ពោលគឺ “បរិស្ថាន សហគមន៍ និងវប្បធម៌”។ លោកបានបន្តថា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ តែងតែយកចិត្តទុកដាក់ក្នុងភារកិច្ចរបស់ខ្លួនជាប់ជាប្រចាំ ដូចជា៖ ការត្រួតពិនិត្យគ្រប់គ្រងឯកសារ និងសម្របសម្រួលការងារតាមនាយកដ្ឋាននីមួយៗ ការរៀបចំឱ្យមានសិក្ខាសាលាដើម្បីផ្សព្វផ្សាយ និងពង្រីកចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដាអន្តរជាតិ ISO 14001 ជំរុញឱ្យមានការអប់រំផ្សព្វផ្សាយដល់បុគ្គលិកចូលបម្រើការងារថ្មី និងចុះផ្សព្វផ្សាយដល់អ្នកលក់ដូរ នគរបាលបេតិកភណ្ឌ និងបរិស្ថានដល់កុមារតាមសាលាបឋមសិក្សាក្នុងតំបន់អង្គរ សិក្សាតាមដានត្រួតពិនិត្យ វាយតម្លៃការសម្អាត និងដឹកជញ្ជូនសំរាម ការចងក្រង និងសរសេរសៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរថ្មី អនុលោមតាមស្តង់ដាអន្តរជាតិ ISO 14001: 2026។ ជាមួយគ្នានេះ លោកក៏បានលើកឡើងនូវលទ្ធផលនានាដែលជាផែនការរៀបចំរបស់នាយកដ្ឋាននីមួយៗនៃអាជ្ញាធរជាតិអប្សរាក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរឆ្នាំ២០២៦ផងដែរ៕
អត្ថបទ៖ សេងលី សុីលីយ៉ា
រូបភាព៖ សឿន ប៊ុនស៊រ
On the morning of November 11, 2026, the APSARA National Authority held an internal workshop on the “2026 Results of the Implementation of the Angkor Environmental Management System” at the Angkor Conference Hall. The workshop was presided over by H.E. Sok Leakena, Head of the Environmental Management System Unit, and featured presentations by relevant officials.
The presentations included an overview of the 2026 implementation results of the Angkor Environmental Management System by Mr. Un Moninita of the Angkor Environmental Management Unit; the implementation of the Environmental Operational Plan of the Department of Finance and Accounting by Mr. Keat Pengkeang, Deputy Office Chief; and the implementation of the Environmental Program of the Department of Administration and Personnel by Mr. Mok Kunthy, Deputy Director.
The workshop was attended by 100 APSARA National Authority officials and staff. It aimed to present the achievements of the Angkor Environmental Management System in 2026, enhance understanding of its operational processes, strengthen collaboration in implementing action plans, and identify common solutions to improve its effectiveness.
During the workshop, Mr. Un Moninita explained that APSARA National Authority’s environmental policy is committed to promoting a society based on sustainable development, ensuring harmony among “Nature, People and Temples,” or “Environment, Community and Culture.”
He further highlighted the ongoing work of the Angkor Environmental Management Unit, including monitoring and managing documentation, coordinating activities across departments, and organizing workshops to disseminate knowledge and promote the implementation of the Angkor Environmental Management System in accordance with the international ISO 14001 standard.
Other activities include providing environmental awareness training for newly recruited staff; conducting outreach programs for vendors and heritage police; educating primary schoolchildren in the Angkor area about heritage protection and environmental conservation; monitoring and evaluating waste collection, cleaning and transportation; and compiling a new Angkor Environmental Management System manual in accordance with the ISO 14001:2026 international standard.
In addition, he presented the achievements and activities planned and implemented by various APSARA National Authority departments as part of the 2026 Angkor Environmental Management System.
Article by: Sengly Siliya
Photos by: Soeun Bunsor
Translation by: Net Phirun




