Tuesday, November 10, 2026
Latest:

អាជ្ញាធរជាតិអប្សរា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ-APSARA National Authority Attends Ceremony Honoring Fallen Heroes and Commemorating the 73rd Anniversary of Cambodia’s Independence Day -09 November 2026

Share Post:

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ នៅវិមានរំឭកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសិស្សានុសិស្ស ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងវីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិតដ៏ថ្លៃថ្លាសម្រាប់បុព្វហេតុមាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះដែរ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំឭកដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវនារីជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូរំដោះជាតិទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង ដោយជោគជ័យទាំងស្រុង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

អត្ថបទ: យី សុថា
រូបភាព: ហាប់ គឹមអាន

On November 9, 2026, H.E. Yit Chandaroat, Deputy Director General of APSARA National Authority, representing H.E. Dr. Hang Peou, Director General of APSARA National Authority, led a delegation to attend a ceremony honoring fallen heroes and commemorating the 73rd anniversary of Cambodia’s Independence Day. The delegation also laid wreaths at the Siem Reap Veterans Memorial to pay tribute to former soldiers who sacrificed their lives for the nation and homeland.

The significant ceremony was attended by civil servants, members of the armed forces at all levels, and students, who gathered to lay wreaths in honor of the soldiers, female combatants, and patriotic heroes who sacrificed their precious lives for the cause of the nation and its people.

Meanwhile, Cambodia’s Independence Day, celebrated annually on November 9, serves as a reminder to all Cambodians, particularly younger generations, of the royal mission undertaken by His Majesty King Norodom Sihanouk, the Father of Cambodian Independence and the late King Father, for the nation and its people. His Majesty devoted his energy, wisdom, and unwavering determination to the struggle for national independence from French colonial rule, which was successfully achieved on November 9, 1953.

Article by Yi Sotha
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn