Monday, August 17, 2026
Latest:

អាជ្ញាធរ​ជាតិ​អប្សរា ​បានរៀបចំ​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​គណៈកម្មការ​សហគមន៍​កសិករ​ប្រើប្រាស់ទឹក​ប្រព័ន្ធ​ស្រោចស្រពបារាយណ៍​ខាង​លិច អាណត្តិទីបី-APSARA National Authority Organizes Third Mandate Election of the West Baray Irrigation Community Committee -​ 12 February 2026

Share Post:

​​អាជ្ញាធរ​ជាតិ​អប្សរា​ បានរៀប​ចំ​​ការ​បោះ​ឆ្នោត ដើម្បី​ជ្រើស​រើស​​ប្រធាន​គណៈ​កម្មការ​​សហគមន៍​កសិករ​ប្រើ​ប្រាស់ទឹក​ប្រព័ន្ធស្រោចស្រពបារាយណ៍​ខាង​លិច ​អាណត្តិទីបី ដោយមានការចូលរួមពីសាលា​ក្រុងសៀមរាប និង​សាលាស្រុក​ពួក នៅថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​​

ការ​បោះឆ្នោត​ជ្រើស​រើសប្រធាន​គណៈកម្មការ​​សហគមន៍​កសិករ​ប្រើប្រាស់ទឹក​ប្រព័ន្ធ​ស្រោចស្រពបារាយណ៍​ខាង​លិច​នេះ ​គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦៥​ភូមិ ​មក​ពី​ឃុំ-សង្កាត់​ចំនួន​៩ នៅ​ក្នុង​ក្រុង​សៀមរាប​និង​ស្រុក​ពួក​​​​ចូលរួម​។​
លោក​ ឡៃ ប៉ូទី​ អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹង​ថា ​រយៈ​ពេល​ជាង​១២​ឆ្នាំ​មក​នេះ ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦៥​ភូមិ ​នៅ​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ពួក​ បាន​ប្រើ​ប្រាស់​ទឹក ដែល​បង្ហូរ​ចេញ​ពី​បារាយណ៍​ខាង​លិច ​សម្រាប់​យក​ទៅ​ស្រោចស្រព​ដំណាំ​នៅ​តាម​ចម្ការ និង​ស្រែ​ប្រាំង​។​

លោក​ថា ​ការ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ពេល​នេះ ​គឺ​ជ្រើសរើស​ប្រធាន​ អនុប្រធាន​ហិរញ្ញិក និង​សមាជិក​​​គណៈកម្មការ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹកប្រព័ន្ធ​ស្រោចស្រពបារាយណ៍​ខាង​លិច ​ដើម្បី​ឱ្យ​ការគ្រប់គ្រង និង​បែង​ចែក​ទឹក​ទៅ​ឱ្យ​កសិករ​ប្រើប្រាស់​​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​។ «​ការ​រៀប​ចំ​បែង​ចែក​ការ​ប្រើ​ប្រាស់​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​កសិករ ​ដែល​រស់​នៅ​ផ្នែក​ខាង​ក្រោម​ខ្សែ​ទឹក។ ​ប្រសិន​បើ​គ្មាន​ការ​គ្រប់​គ្រង​និង​បែង​ចែក​ទឹក ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ គឺ​នឹង​ធ្វើ​ឱ្យ​ស្រែចម្ការជា​ច្រើន​របស់​កសិករ​ខាត​បង់​ផល​ដំណាំ»។​

បច្ចុប្បន្ន​នេះ បារាយណ៍​ខាង​លិច​(បារាយណ៍ទឹកថ្លា)​ដែល​កំពុង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ អាច​ស្តុក​ទឹក​បាន​ចំនួន​ជាង​៥៦​លាន​ម៉ែត្រគូប ​គឺមួយចំណែកសម្រាប់​ផ្គត់ផ្គង់ទឹកទៅរដ្ឋាករទឹកសៀមរាប និងផ្តល់ឱ្យ​កសិករ​យក​​ទៅ​ប្រើប្រាស់​លើ​ដី​ចម្ការ និង​ដី​ស្រែ​ប្រាំង​ចំនួន​ជាង​៧០០០​ហិកតា។ ​ក៏​ប៉ុន្តែ​ថ្មីៗ​នេះ ចំនួន​ដីស្រែ និង​ចម្ការបាន​កើន​ឡើង​ជាង​៩០០០​ហិកតា ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវផ្តោត​ការ​​យកចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​បែង​ចែក​និងគ្រប់គ្រង​ទឹក​ទៅ​ឱ្យ​កសិករ​ប្រើប្រាស់​បន្ថែម​ទៀត​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​តួនាទី​គ្រប់​គ្រង​ទឹក​នៅ​បារាយណ៍​ខាង​លិច​មក​ អាជ្ញាធរ​ជាតិ​អប្សរា​តែង​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​គណៈ​កម្មការ​សហគមន៍​កសិករ​​ប្រើ​ប្រាស់ទឹក​​ប្រព័ន្ធ​ស្រោចស្រពបារាយណ៍​ខាង​លិច​នេះ​ រយៈ​ពេល​៣​ឆ្នាំ​ម្ដង​។ យ៉ាងណា ការបោះឆ្នោតត្រូវបានលើកពេលនៅអំឡុងវិបត្តិជំងឺកូវីដ១៩ ទើបធ្វើឱ្យដំណើរការបោះឆ្នោតសហគមន៍អាណត្តិទីបី ត្រូវបានលើកពេលមកដល់ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី

The APSARA National Authority, in collaboration with Siem Reap City Hall and Puok District Hall, organized the third mandate election of the West Baray Irrigation Community Committee on February 12, 2026.

The election to select the chairman of the West Baray Irrigation Community Committee was attended by 65 villagers representing nine communes in Siem Reap City and Puok District.

Mr. Lai Poti, Deputy Director of the Department of Water, Forestry and Infrastructure Management of the APSARA National Authority, stated that for more than 12 years, 65 villages in Siem Reap City and Puok District have relied on water from the West Baray to irrigate their crops.

He explained that the purpose of this election is to choose the chairman, vice chairman, treasurer, and committee members to ensure proper and effective water management and distribution for farmers.

“The proper and efficient management of water use is crucial for farmers living downstream. If water is not properly managed and distributed, many farmers’ fields may suffer crop losses,” he emphasized.

Currently, the West Baray—managed by the APSARA National Authority—has a storage capacity of more than 56 million cubic meters of water. Part of this supply is provided to the Siem Reap Water Supply Authority, while the remainder supports irrigation for over 7,000 hectares of farmland and dry-season rice fields.

However, due to a recent increase of more than 9,000 hectares of rice fields and plantations, the APSARA National Authority has intensified its efforts to manage and distribute water efficiently to meet growing demand.

Since assuming responsibility for managing the West Baray in 2014, the APSARA National Authority has organized committee elections every three years. However, the election process was postponed during the COVID-19 pandemic, resulting in the third mandate election being delayed until 2026.

Article by Chhay Phanny
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn