នៅក្នុងខែមករា ឆ្នាំ២០២៦ ក្រុមការងារភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមគោលដៅនីមួយៗនៅក្នុងរមណីយដ្ឋានអង្គរ បានសហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ រួមទាំងភ្នាក់ងារសណ្តាប់ធ្នាប់ ក្នុងការស្វែងរកម្ចាស់សម្ភារ និងប្រគល់ជូនទៅម្ចាស់ដើមវិញ ដែលបានភ្លេច ឬជ្រុះកំលុងពេលទស្សនាតាមប្រាសាទនានា មានចំនួន៤០ ករណី។
សម្ភារទាំងនោះរួមមាន កាបូប ទូរសព្ទ ម៉ាស៊ីនថត កាត បន្តោងខ្សែក សៀវភៅ សំបុត្រចូលទស្សនាប្រាសាទ ឧបករណ៍ NEE WER ជាដើម។ល។
សកម្មភាពទាំងអស់នេះ ទទួលបាននូវការថ្លែងអំណរគុណ និងការកោតសរសើរពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបានបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តខ្ពស់មកលើភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ដែលបានរួមចំណែកផ្តល់ស្នាមញញឹមដល់ទេសចរគ្រប់ៗរូប៕
អត្ថបទ និងរូបភាព: ក្រុមការងារភ្នាក់ងារទេសចរណ៍
In January 2026, tourism agents of the APSARA National Authority successfully found and returned 40 lost items to tourists visiting the Angkor site.
The tourism agents, stationed at each destination within the Angkor complex, worked in close cooperation with heritage protection police, tourism police, and public order agents to locate the owners of items that had been forgotten or dropped during temple visits.
The returned items included bags, mobile phones, cameras, cards, necklaces, books, Angkor temple entrance tickets, NEE WER devices, and other personal belongings.
These efforts were warmly appreciated by both national and international tourists, reflecting their trust and confidence in the dedication and responsibility of APSARA National Authority’s tourism agents. The initiative not only safeguarded visitors’ belongings but also helped create positive experiences and smiles for tourists visiting Angkor.
Article & Photos by Tourism Agents
Translation by Net Phirun




