ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរដោយថ្មើរជើង ដើម្បីឡើងទៅដល់កំពូលភ្នំបាខែង ព្រោះនៅកំពូលភ្នំនេះមានទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនកន្លែងសម្រាប់មើលថ្ងៃរៀបលិចនៅកំពូលប្រាសាទ។ ទេសចរបានមកអង្គុយរងចាំទស្សនាទិដ្ឋភាពថ្ងៃរៀបលិច នៅបរិវេណប្រាសាទ ជាមួយសកម្មភាពផ្តិតយករូបភាពដ៏ស្រស់ស្អាតនេះ នាថ្ងៃទី០៥វិច្ឆិកា ឆ្នាំ២០២៥។
ទោះបី មានរលឹមស្រិចៗ មិនឃើញច្បាស់ពន្លឺព្រះអាទិត្យ ប៉ុន្ដែ អ្នកទេសចរ មិនខកបំណងឡើយ ព្រោះវាព្រឹត្ដិការណ៍មួយអស្ចារ្យដែលកម្រឃើញ។
ពួកគាត់នៅតែមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលបានទៅទស្សនាប្រាសាទភ្នំបាខែងនាថ្ងៃរៀបលិច៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ក្រុមភ្នាក់ងារទេសចរណ៍
On November 5, 2025, both national and international tourists ascended Phnom Bakheng to enjoy the serene beauty of the sunset from the historic temple. Visitors gathered around the temple grounds, taking their seats and waiting patiently to capture the picturesque view of the evening sky.
Although the sunlight was dim and the sun was not clearly visible, tourists were not discouraged. They expressed great satisfaction and excitement at having the opportunity to experience the tranquil atmosphere and unique charm of Phnom Bakheng at sunset.
Article by Chhay Phany
Photos by Tourism Agent Team
Translation by Net Phirun




