Saturday, May 25, 2024
Latest:

និស្សិតមកពីសាកលវិទ្យាល័យន័រតុនចំនួន២៣០នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី-230 Norton University students visited the MGC Asian Traditional Textiles Museum-23 June 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

សាកលវិទ្យាល័យន័រតុន បានដឹកនាំនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យាឆ្នាំទី៤ ចំនួន២៣០នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣ ដើម្បីស្វែងយល់ពីការរៀបចំពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម។

សាស្ត្រាចារ្យ គាត តូប៊ី មកពីសាកលវិទ្យាល័យន័រតុន ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ដែលបានចូលរួមដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សាបានឱ្យដឹងថា ការមកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែកស្ថាបត្យកម្ម លើការសិក្សាគម្រោងប្លង់ទូទៅ មានដូចជាសារមន្ទីរ អគារសាធារណៈជាដើម ជាពិសេស ទីតាំងនេះ ជាសារមន្ទីរមួយដែលបានដាក់តាំងនូវសម្លៀកបំពាក់សមុច្ច័យមកពីប្រទេសចំនួន៦ផ្សេងគ្នា ដែលបានធ្វើឱ្យលោកចាប់អារម្មណ៍ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសនីមួយៗតាមដងទន្លេមេគង្គ។ សាស្ត្រចារ្យរូបនេះបន្តទៀតថា និស្សិតស្ថាបត្យកម្ម ត្រូវសិក្សាស្វែងយល់ឱ្យបានទូលំទូលាយគ្រប់ទម្រង់ ព្រោះពេលនិស្សិតសិក្សាគម្រោងត្រូវយល់ដឹងឱ្យបានច្រើនពីសារមន្ទីរ ដែលទាក់ទងនិងវប្បធម៌ ទាក់ទងនិងសម្លៀកបំពាក់ហើយក៏ត្រូវយល់ដឹងពីចរិតលក្ខណៈនៃការដាក់តាំងដែរ។ និស្សិតគួរយល់ដឹងពីមុខងារនៃលំហរនៃការតាំង យល់ពីគំនិតនៃបង្កើតសារមន្ទីរ បុព្វហេតុនៃការកកើតសារមន្ទីរ។ល។

កញ្ញា ឃាង ហ៊ុយសៀង និស្សិតសាកលវិទ្យាល័យន័រតុនឆ្នាំទី៤ សិក្សាផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា បានឱ្យដឹងក្រោយពីបានសិក្សាស្វែងយល់អំពីការពិព័រណ៌ផលិតផលសូត្រ និងសម្ភារតម្បាញទាំង៦ប្រទេសរួចមកថា សារមន្ទីរនេះ ជាចំណែកមួយក្នុងការថែរក្សានូវវប្បធម៌ ដែលជាស្នាដៃបុព្វបុរស ដែលបានបន្សល់ទុកនូវវិធីសាស្រ្តផលិតសូត្រ និងឧបករណ៍តម្បាញជាច្រើនយ៉ាងសំបូរបែប។ កញ្ញាមានប្រសាសន៍ទៀតថា ទស្សនកិច្ចសិក្សានេះ មានសារសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដូចជា បច្ចេកទេសនៃការសាងសង់អគារ ការរៀបចំតាំងពិព័រណ៍ ដែលអាចយកជាគំរូបាន និងក៏ជាគន្លឹះមួយសម្រាប់ការធ្វើនិក្ខេបបទបញ្ចប់ការសិក្សានៅឆ្នាំខាងមុខ រួមទាំងការធ្វើការដោយមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃនេះនៃការចុះទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យន័រតុននៅក្នុងខេត្តសៀមរាប ក្រៅពីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និស្សិតមកពីសកលវិទ្យាល័យន័រតុន ក៏បានទៅទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទស្សនាការដ្ឋានជួសជុលប្រាសាទព្រហ្មកិល ទស្សនាការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ទស្សនាការដ្ឋានជួសជុលគោបុរៈខាងកើតនៃប្រាសាទអង្គរវត្ត ព្រមទាំងជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងស្តាប់អនុសាសន៍អំពីការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកអង្គរផងដែរ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

230 Norton University students visited the MGC Asian Traditional Textiles Museum

Norton University led 230 fourth-year students of Architecture and Urban Planning to visit the MGC Asian Traditional Textiles Museum on the afternoon of 23 June 2023 to learn about the organization of exhibitions of silk products from countries along the Mekong River, including India, Cambodia, Thailand, Laos, Myanmar, and Vietnam.

Professor Keat Toby from Norton University, Department of Architecture and Urban Planning, who led the students on the study tour, said that the visit to the MGC Asian Traditional Textiles Museum was related to the architecture of the study of general plans, such as the Museum, Public Buildings, etc. This place was a museum that exhibited collections of costumes from six different countries along the Mekong River. He added that architecture students needed to study all forms because when students learned the project, they needed to understand more about museums related to culture related to clothing and also needed to understand the nature of the exhibition. Students should understand the function of the space of the exhibition, understand the concept of creating a museum, the cause of the museum, etc.

Kheang Huy Seang, a fourth-year student at Norton University majoring in Architecture and Urban Planning, said that after learning about the exhibitions of silk products and textiles in the six countries, the museum was a part of preserving the culture. An ancestral work that left behind a wide range of silk production methods and weaving tools. She said that this study tour was essential for students, such as building construction techniques, exhibitions that could be modeled, and also a key for the dissertation in the coming year, as well as working effectively.

It should be noted that during the three-day study tour of Norton University in Siem Reap, in addition to visiting the MGC Asian Traditional Textiles Museum, students from Norton University also visit the Preah Norodom Sihanouk-Angkor Museum, the restoration site of Prohm Kel temple, Angkor Wat’s causeway, Angkor Wat’s Eastern Gate, and meet H.E. Dr. HANG Peou, Director General of APSARA National Authority to listen about conservation, management, and development of the Angkor World Heritage Site as well.

Article: Mr. Yi Sotha
Photos: Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn