និស្សិតសាកលវិទ្យាល័យន័រតុនប្រមាណ៧០០នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ- About 700 Norton University students to learn about the conservation and restoration of temples in the Angkor area-25 June 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ និងផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា ឆ្នាំទី៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ ក្រុមនិស្សិត បានសិក្សាស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ដែលបង្ហាញដោយក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរាផងដែរ។

ក្នុងពិធីសំណេះសំណាល និងការធ្វើបទបង្ហាញមួយត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារ អ៊ិមព្រេសអង្គរ។

មានមតិសំណេះសំណាលនៅពេលនោះ ឯកឧត្តម គឹម សុធិន អគ្គនាយករង និងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានចាត់ទុក ដំណើរទស្សនកិច្ចសិក្សានៅពេលនេះ ថាជាផ្នែកមួយដ៏មានតម្លៃ ដើម្បីឱ្យនិស្សិតស្វែងយល់ និងចាប់អារម្មណ៍ ដល់ការងារប្រាសាទបុរាណ។ ឯកឧត្តមសង្ឃឹមថា ទៅអនាគតអាច នឹងមានក្រុមនិស្សិត មកចូលរួមជួយការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ ខណៈដែលសព្វថ្ងៃអាជ្ញាធរជាតិអប្សរា ក៏ត្រូវការធនធានបន្ថែមសម្រាប់ការងារទាំងនេះផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះ ក៏មានការធ្វើបទបង្ហាញពីការបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ និងប្រាសាទថ្ម កំណាយស្រាវជ្រាវបុរាណវិទ្យា និងកំណាយសង្រ្គោះមុនធ្វើការជួសជុល និងបទបង្ហាញ អំពីហានិភ័យ ប្រាសាទ ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផងដែរ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា

About 700 Norton University students to learn about the conservation and restoration of temples in the Angkor area.

Third-year students of Civil Engineering and 4th-year students of Architecture and Urban Planning from Norton University visit the Angkor site. In that, the students study and understand the work of preserving and restoring the temple, which is presented by the experts of the APSARA National Authority on the afternoon of 24 June 2023 at the Empress Angkor Hotel.

At that time, H.E. Kim Sothin, Deputy Director General and in charge of the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority, representative of H.E. Dr. HANG Peou, Director General of APSARA National Authority, considered the current study tour as a valuable part of letting students understand and be interested in the conservation work of ancient temples. He hopes that in the future, there will be a group of students to help preserve and restore temples in the Angkor area, while today, the APSARA National Authority also needs additional resources for these works.

It should be noted that in the above ceremony, there is also a presentation on the technique of restoring brick and stone temples, archeological research and excavation before repair, and a presentation on the risk map of the temple from the experts of the APSARA National Authority.

Article: Neang Samnang
Photos: APSARA National Authority’s Working Group

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn