អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោលស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប-APSARA National Authority is restoring the Khnar Phtol temple in Srae Nouy commune, Varin district, Siem Reap province.-10 October 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ប្រាសាទខ្នារផ្ទោល ជាប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមដែលមានចំនួន២ប៉ម ដោយប៉មនីមួយៗមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ឈរទន្ទឹមគ្នា ជើង ត្បូងនៅលើរចនាសម្ពន្ធបុរាណមានកសិន្ធុទឹកពទ្ធ័ជុំវិញ។ ប្រាសាទនេះ បច្ចុប្បន្នស្ថិតនៅដាច់ស្រយាលចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច ពីទីរួមខេត្តសៀមរាប និងឆ្ងាយពីទីប្រជុំជននៃស្រុកវ៉ារិន ហើយកន្លងមក ការថែទាំ និងអភិរក្សពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ។ ហេតុដូច្នេះហើយ បច្ចុប្បន្នគេសង្កេតឃើញថា រចនាសម្ពន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ពន្ធប្រាសាទរងនូវការខូចទ្រង់ទ្រាយដោយផ្នែកៗ។

អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ និងប្រវត្តិនានាទាក់ទងទៅនឹងសិល្បៈនៃការសាងសង់ប្រាសាទនេះឡើងនាសម័យអតីតកាល។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គឺមួយផ្នែកត្រង់រចនាសម្ពន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ សសរពេជ្របានរលុះចេញពីទីតាំងដើមដោយសារកត្តាធម្មជាតិ។ ចំណែក ស្រទាប់ឥដ្ឋដែលសេសសល់ស្ថិតនៅខាងលើផ្តែរ ក៏កំពុងប្រឈមនឹងបន្តការលុះនាពេលបន្ទាប់ខាងមុខ។ ដូចនេះ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងរកវិធីទប់ស្កាត់ និងជួយសង្គ្រោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្របណ្តោះអាសន្ននៅត្រង់ខ្លោងទ្វារខាងកើតគឺក្នុងបំណងកាត់បន្ថយរាល់ហានិភ័យទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាលម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។

លោក តាន់ សុផល បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២បន្ទាប់ពីធ្វើការទល់ទ្របឋមរួចរាល់កន្លងមក ក្នុងនោះកិច្ចការសង្គ្រោះបន្ទាន់ គឺនឹងរៀបចំជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំឡើងថ្មផ្តែរដាក់នៅត្រង់ទីតាំងដើមវិញក្នុងស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។

ការសិក្សាលម្អិតអំពីប្រវត្តិសាស្រ្តនៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា

APSARA National Authority is restoring the Khnar Phtol temple in Srae Nouy commune, Varin district, Siem Reap province.

The Khnar Phdol is a brick and laterite temple with two towers, and each tower has 4 meters wide, 6 meters long, and 6 meters high. The temple is located about 70 km northwest of Siem Reap City and far from the downtown of Varin, so the maintenance and conservation have not been fully implemented in the past. Therefore, it is now observed that the structure of the stone and brick towers is severely damaged due to the large and small plants growing on the towers and the problem of regular waterproofing, causing the temple structure to be deformed in some parts.

Experts from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority are working to save this ancient temple from future loss using emergency support techniques and partially repairing and strengthening the brick structure.

Mr. Tan Sophal, Deputy Director of the Department of Conservation of Monuments and Preventive Archaeology, said that the Khnar Phtol temple is a valuable national heritage that needs to be taken care of and protected at a high level because it is in precise shape. Tourists can visit and learn more about Khmer architecture and history related to the art of the temple structure.

On 11 May 2022, parts of the structure of the east gate of the South Tower, including the lintel and the colonnettes, were fallen due to natural factors. The remaining layer of brick above the lintel is also facing further falling down. Therefore, APSARA National Authority has made efforts to find ways to prevent this temple by using temporary resistance techniques at the East Gate to reduce all those risks and have enough time to study in detail the whole level of damage, including preparation for long-term conservation and restoration program in 2023 or 2024.

Mr. Tan Sophal added that the Cambodian technicians of the APSARA National Authority are currently working to preserve the temple in the second phase after the initial support, in which the emergency work is to repair the broken colonnettes, then we also can restore the lintel back to its original position in a safe condition, as well as restoring the brick walls and the two pilasters at the east gate of the south tower.

A detailed study of the history of the Khnar Phtol temple will continue, with the establishment of an archeological excavation program to examine all traces, including sculptures, artifacts, and other evidence of the true history of this temple structure.

Article: Chhay Phanny
Photos: Mr. Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn