នាពេលថ្មីៗនេះ រូបភាពនៃផ្ការាំងពណ៌ក្រហមឆ្អៅ ដែលជ្រុះរោយរាយប៉ាយលើផ្ទៃទឹក និងក្រាលគ្របលើដីជុំវិញបរិវេណប្រាសាទបាភួន ក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនលើបណ្តាញសង្គម ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្រស់ដ៏វិចិត្រនៃដើមរាំងបុរាណទាំងនេះ បានបន្តក់តំណក់ពណ៌ក្រហមស្រស់ បង្កើតបានជា «ព្រំធម្មជាតិ» យ៉ាងរស់រវើក អមដោយទិដ្ឋភាពប្រាសាទថ្មគួរឲ្យគយគន់។
ភ្ញៀវទេសចរដែលបានទៅដល់ទីនេះ មិនត្រឹមតែបានទស្សនាភាពអស្ចារ្យនៃប្រាសាទបុរាណដ៏ស្កឹមស្កៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តិតយករូបភាពទិដ្ឋភាពដ៏សែនស្រស់នៃផ្ការាំងដែលកំពុងទុំជ្រុះ បង្កើតបានជាផ្ទាំងទេសភាពរស់រវើក និងជាប់ចិត្តឥតភ្លេច។
ផ្ការាំងមានលក្ខណៈពិសេសដោយឡែក គឺតែងតែលាតត្រដាងកេសររីកស្គុះស្គាយនៅពេលរាត្រី ហើយចាប់ផ្តើមជ្រុះរោយទុំនៅលើផ្ទៃទឹក និងដីនៅពេលព្រឹកព្រលឹម។ ហេតុនេះ ការទស្សនានៅពេលព្រឹកព្រាង គឺជាពេលវេលាមាស និងល្អឯកបំផុតក្នុងការទស្សនា និងផ្តិតយករូបភាពព្រំផ្ការាំងពណ៌ក្រហមឆ្អៅនេះ។
ប្រសិនបើលោកអ្នកមានបំណងចង់ទៅផ្តិតយករូបភាព និងស្រូបយករដូវកាលដ៏មានស្នេហ៍នេះ សូមកុំបង្អង់យូរឱ្យសោះ ព្រោះរដូវផ្ការាំងរីកមានរយៈពេលខ្លីប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ សូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាអនាម័យ បរិស្ថាន និងគោរពតាម «ក្រមប្រតិបត្តិអង្គរ» ដើម្បីរួមចំណែកថែរក្សាតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងឱ្យបានគង់វង្ស៕
អត្ថបទ៖ ជុំ ម៉ូនីកា
រូបភាព៖ ស៊ិន ប្រណី/សឿន ប៊ុនស៊រ
Recently, images of bright red cannonball tree flowers blooming around Baphuon Temple in the Angkor Archaeological Park, Siem Reap, have captured the attention of the public on social media, as well as domestic and international tourists.
The vibrant red flowers fall onto the water and cover the ground around the ancient temple, creating a stunning natural carpet that beautifully complements the timeless stone architecture of Baphuon.
Visitors can not only admire the grandeur of this ancient temple but also enjoy and photograph the breathtaking seasonal scenery created by the blooming flowers, making their experience even more memorable.
The cannonball tree has a unique flowering cycle. Its flowers bloom at night and begin falling onto the water and ground in the early morning. Therefore, early morning is the best time to witness and photograph this spectacular display of nature.
If you would like to enjoy this beautiful seasonal scenery, don’t wait too long, as the blooming period is short. At the same time, please help keep the site clean, protect the environment, and follow the Angkor Code of Conduct to help preserve the beauty and value of this precious historical heritage for future generations.
Article by: Chum Monika
Photos by: Sin Broney/Soeun Bunsor
Translation by: Net Phirun




