Share Post:
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងក្រៅតំបន់រមណីយដ្ឋានអង្គរបានចំនួន ១០២៩គ្រួសារ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១០០៤គ្រួសារ ក្រុងសៀមរាប ២៩០គ្រួសារ ស្រុកប្រាសាទបាគង ១៩៦គ្រួសារ ស្រុកបន្ទាយស្រី ២០២គ្រួសារ ស្រុកពួក ១៩៣គ្រួសារ និងស្រុកអង្គរធំ ១២៣គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅតំបន់រមណីយដ្ឋានអង្គរចំនួន២៥គ្រួសារ ស្រុកស្វាយលើ២៣គ្រួសារ ស្រុកសូទ្រនិគម ២គ្រួសារ។
សូមបញ្ជាក់ថា រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕
អត្ថបទនិងរូបភាព៖នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
————–
The Department of Land and Habitat Management in the Angkor Park of APSARA National Authority said that the working team assessed the home construction site for the people living in the Angkor Park for 1029 families in the first three months of 2022.
According to the team’s report, the permissions were granted for 290 families in Siem Reap City, 196 families in Prasat Bakong district, 202 families in Banteay Srei district, 193 families in Pouk district, 123 families in Angkor Thom district, 25 families in Svay Leu district and 02 families in Sotnikum district.
Please note that all house construction requests are free of charge.
Article and Photos: Department of Land and Habitat Management in the Angkor Park
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)