Share Post:
នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីសាសនា និងលើកទង់ នៅបរិវេណភូមិសង្រ្កាន្ត នៃព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្ត ២០២២។
ពិធីដែលរៀបចំឡើងនាបរិវេណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ មានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោកជំទាវអភិបាលរងខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ថ្នាក់ដឹកនាំ ប្រធានមន្ទីរ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នឹងរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២។ មានកម្មវិធីជាច្រើន ត្រូវបានរៀបចំក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះ ភូមិសង្រ្កាន្ត រៀបចំធ្វើនៅបរិវេណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ៕
អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា
——————-
On the morning of 12 April 2022, H.E Mr. Long Kosal, Deputy Director-General, Representative of H.E Dr. Hang Peou, Director-General of APSARA National Authority, attends the religious ceremony and raises the flag at Sankranta Village of Siem Reap Sankranta 2022.
The ceremony, which is held at Chau Say Tevta and Thommanon temple, is attended by the President of the Siem Reap Provincial Council, Deputy Governor, President of the Siem Reap Union of Youth Federations of Cambodia, Directors of various departments, and relevant institutions. The Siem Reap Sankranta event will be held for 5 days from 12 to 16 April 2022. Many programs are organized in this event, in which Sangkanta village is organized in the area of Chau Say Tevta and Thommanon temple.
Article and Photos: APSARA National Authority
Share:
Our Latest News
គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំ២០២៤ខាងមុខ-The restoration project for the 25-meter-long wall of Angkor Thom is on track for completion by December 2024- 06 November 2024
តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។