អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី-APSARA National Authority removes high-risked trees at Banteay Kdei temple-14 Mar 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធប្រាសាទបន្ទាយក្តី ដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលតួដើម បង្ការកុំឲ្យដួលរលំប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាប្រាសាទនេះ ព្រមទាំងឲ្យមានសោភ័ណភាពស្រស់ស្អាតផង។
ដើមឈើដែលបាន និងកំពុងកាត់ក្រីមានចំនួន១៧ដើមរួមមាន ឈើទាល៦ដើម ចំបក់៣ដើម ខ្ចាស់២ដើមត្រាង១ដើម ស្រឡៅ៣ដើម ស្វាយព្រៃ១ដើម និងត្រាច១ដើម ត្រូវបានកាត់ក្រីមែករស់ និងមែកងាប់ចំនួន៤២មែកចេញ។ ចំណែកឯដើមឈើដែលកំពុងដកហូតមានចំនួន១៦ដើមរួមមាន ក្រឡាញ់៣ដើម ដកព២ដើម ឈើទាល២ដើម ស្រឡៅ១ដើម ជ្រឹង១ដើម សង្កែ១ដើម ត្រាង១ដើម ចាន់១ដើម ពង្រ១ដើម ខ្ចាស់១ដើម អង្កាញ់១ដើម និងត្រយឹង១ដើម ដែលស្ថានភាពដើមឈើទាំងនេះដុះទ្រេតនៅលើផ្លូវក្បែរខ្លោងទ្វារខាងកើត លើកំពែង និងជាប់ខឿនប្រាសាទ មានមែកសាខាច្រើនងាយនឹងបាក់ដួលរលំ មានប្រព័ន្ធឬសចាក់ចូលក្នុងរចនាសម្ព័ន្ធប្រាសាទផង៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
….
APSARA National Authority removes high-risked trees at Banteay Kdei temple
Experts from the Department of Forestry Management, Cultural Landscapes and Environment of the APSARA National Authority, is taking emergency measures against 16 trees that pose a high risk at Banteay Kdei temple. The work is being done to ensure the safety of tourists, avoid accidents that endanger lives, and prevent further damage to the temple structures.
The trees that were removed and pruned including the dead trees as well as the trees have so many branches growing near the temple.
Article and Photos: Department of Forestry Management, Cultural Landscapes, and Environment

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn