Wednesday, October 7, 2026
Latest:

អាជ្ញាធរជាតិអប្សរាចែកចាយកូនឈើចម្រុះចំនួន ១០,១៣៥ដើម បន្ថែមដល់សាធារណជន- APSARA National Authority Continues to Distribute 10,135 Saplings to the Public- 10 September 2026

Share Post:

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបន្តចែកចាយកូនឈើដោយឥតគិតថ្លៃចំនួន ១០,១៣៥ដើម បន្ថែមទៀត ដល់សាធារណជននៅតាមបណ្តាខេត្តជិតឆ្ងាយ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ កូនឈើចម្រុះដែលបានផ្តល់ជូនទាំងនោះរួមមាន ឈើទាល គ្រញូង បេង ធ្នង់ ច្រេស គគីរ ផ្តៀក កកោះ ពពេល ចាមរី និងប្រភេទរុក្ខជាតិផ្កាព្រៃ។

នេះជាផ្នែកមួយនៃការរួមចំណែកបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ សាធារណជនដែលមានបំណងយកកូនឈើទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ឬនៅតាមស្ថាប័ននានា អាចទំនាក់ទំនងស្នើសុំនៅអាជ្ញាធរជាតិអប្សរាបាន ហើយការផ្តល់ជូននេះ គឺដោយឥតគិតថ្លៃ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

From August 24 to September 08, 2026, the APSARA National Authority distributed a total of 10,135 saplings to local authorities, Buddhist monks, private companies, and residents across Cambodia.

The initiative aims to encourage tree planting, strengthen environmental conservation, and promote public participation in the protection and restoration of natural resources. Through these continued efforts, the APSARA National Authority is contributing to the development of greener, healthier, and more sustainable communities.

The saplings were distributed as part of the Authority’s ongoing environmental management and reforestation programs, which support biodiversity conservation, ecosystem restoration, and long-term environmental sustainability.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Facebook
Twitter
Pinterest
LinkedIn