Tuesday, October 6, 2026
Latest:

«មរតកព្រះពុទ្ធសិល្បៈសម័យអង្គរ៖ ការតាំងបង្ហាញព្រះពុទ្ធបដិមា ៣រចនាបថ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ»-Angkor-Era Buddhist Art Heritage: Three Styles of Buddha Images on Display at the Preah Norodom Sihanouk-Angkor Museum -25 September 2026

Share Post:

​ព្រះពុទ្ធបដិមា​ចំនួន ២៧៤​បំណែក​ ដែល​ឆ្លាក់​ពី​ថ្មភក់​​ក្នុង​សម័យ​អង្គរ ចំនួន៣ ​រចនាបថ ​គឺ​រចនាបថ​បាភួន រចនាបថ​អង្គរ​វត្ត និង​រចនាបថ​បាយ័ន ​មាន​ដាក់​តាំង​បង្ហាញក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលសាធារណជនអាចចូលទស្សនា និងសិក្សាស្រាវជ្រាវស្វែងយល់។

ព្រះពុទ្ធបដិមា​ទាំង​នេះ មាន​អាយុ​កាល​ប្រហែល​នៅ​ចុង​សតវត្សរ៍​ទី​១៣​។​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា​បាន​រក​ឃើញ​បំណែក​សិល្បៈ​ខ្មែរ​ដ៏​សម្បូរបែប​ទាំង​នេះ​ ​ក្នុង​ពេល​ធ្វើ​កំណាយ​នៅ​ប្រាសាទ​បន្ទាយ​ក្តី ​ហើយ​ជា​បន្ត​បន្ទាប់​ក្រុម​អ្នក​ជំនាញ​បាន​​សម្អាត ​និង​ជួសជុល​វត្ថុ​បុរាណ​ទាំង​នោះ​ឱ្យ​​​ស្អាតឡើងវិញ និងដាក់បង្ហាញជូនសាធារណជនបានទស្សនា​ជាអចិន្ត្រៃយ៍។​​

លោក ​វឿន​ វិបុល​សុខុម ​បុគ្គលិក​បច្ចេកទេស​នៅ​សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ ​បានឱ្យ​ដឹង​ថា សារមន្ទីរ​ព្រះនរោត្តមសីហនុ-អង្គរ ​បាន​ដាក់​តាំង​បង្ហាញ​រូប​ព្រះពុទ្ធបដិមា ដែល​នៅ​មាន​ទ្រង់​ទ្រាយ​ពេញ​លេញ​មួយ​ចំនួន ​ក្នុង​ចំណោម​ព្រះពុទ្ធ​បដិមា​ទាំង ​២៧៤​បំណែក។ ​លោក​ពន្យល់​ថា ក្នុង​សម័យ​អង្គរ មាន​ការ​បែង​ចែក​រចនាបថ​ចម្លាក់​សិល្បៈ​ទាំង​អស់ចំនួន​១០ ​រចនាបថ ​ប៉ុន្តែ​ដោយ​ឡែកចំពោះ​​​ការ​រក​ឃើញ​តាម​រយៈ​កំណាយ​នៅ​ប្រាសាទ​បន្ទាយ​ក្តី ​គឺ​​ចម្លាក់​ព្រះពុទ្ធសាសនា​​​​មហា​យាន​ សម័យ​អង្គរ ​គឺ​ឃើញ​មាន​ការ​ឆ្លាក់​​ក្នុង​ទម្រង់​តែ៣ ​រចនាបថ​ប៉ុណ្ណោះ។ រ​ចនាបថ​ទាំង​នោះមាន​ដូច​ជា​ រចនាបថ​បាភួន ​រចនាបថ​អង្គរ​វត្ត ​និង​រចនាបថ​បាយ័ន។ ​

រូប​ព្រះពុទ្ធបដិមា​ទាំង៣ ​រចនាបថ​នេះ ​មាន​លក្ខណៈ​សម្គាល់​ផ្សេងៗ​ពី​គ្នា ​ដោយ​ព្រះពុទ្ធ​បដិមា ​ក្នុង​រចនាបថ​បា​ភួន​ មាន​លក្ខណៈ​សម្គាល់​ជា​ទូទៅ ​គឺ​ព្រះពុទ្ធគង់​សមាធិ​ប្រក់​នាគ ​បើក​ព្រះ​​នេត្រ ហើយ​​​បដិមា​ខ្លះ​មាន​ទាំង​ដាំត្យូង​ បដិមា​ខ្លះ​ពុំមាន​ដាំត្បូងទេ​។ ចំណែក​នៅ​លើ​ភ្នួង​សក់ គឺ​មាន​​​រចនា​​ដូច​គ្រាប់​ពោត ​ឬ​គ្រាប់​ឈូក ​មាន​ពុក​មាត់ ​ពុក​ចង្កា ​​ហើយ​ចំពោះ​ការ​គ្រង​ស្បង់​វិញ​ គឺ​គ្រប​ជិត​លើ​ស្មា​ទាំង​សងខាង​ ហើយ​ដើម​ទ្រូង​បើក ​និង​ចង្កេះ​រៀវ​​តូច។​​ រីឯព្រះពុទ្ធបដិមា​​រចនាបថ​អង្គរ​វត្ត ​មាន​លក្ខណៈ​សម្គាល់​ដោយ​រូប​ព្រះពុទ្ធ​គង់​សមាធិ​បើក​ព្រះ​នេត្រ ​​មាន​​ពាក់​មកុដលើ​សិរសា និង​ទ្រង់​គ្រឿង​អលង្កា​រ​នៅ​លើ​ព្រះកាយ​ ពាក់​ក្រវិល ​សុរងក​ ​មាន​ពាក់​កង​នៅ​ដើមដៃ ​ក​​ដៃ ​កង​​ជើង ​ដូច​គ្នា​​នឹង​ចម្លាក់​​ដែល​មាន​នៅ​ក្នុង​ប្រាសាទ​អង្គរវត្ត​ដែរ​​។ ​
ចំពោះ​ព្រះពុទ្ធបដិមា​ក្នុង​រចនាបថ​បាយ័នវិញ​ គឺ​មាន​លក្ខណៈ​សម្គាល់ ​ដោយ​ព្រះពុទ្ធ​​គង់​ក្នុង​កាយ​វិការ​សមាធិ​បិទ​ព្រះ​នេត្រ។ ​សិល្បៈ​រចនាបថ​នេះ ​មាន​ការ​ឆ្លាក់​ព្រះ​ពុទ្ធ​មាន​​ភ្នួង​សក់​រាង​ថ្នាក់ៗ ​ឯ​ការ​​គ្រង​ស្បង់​ចីវរ​វិញ ​មាន​តែ​មួយ​ចំហៀងប៉ុណ្ណោះ​​ គឺ​គ្រប​នៅ​លើ​ស្មា​ខាង​ឆ្វេង​។

ទម្រង់​សិល្បៈ​ព្រះពុទ្ធ​អង្គ​ទាំង៣ ​រចនាបថ ​ក្នុង​សម័យ​អង្គរ​នេះ សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ សិល្បៈ​ខ្មែរ​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​មាន​ការ​វិវត្ត ​ហើយ​សម្បូរ​បែប ​និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ខុស​ៗ​គ្នា។
ចំពោះ​សិស្ស​និស្សិត​ អ្នក​ស្រាវ​ជ្រាវ​ទាំង​ឡាយ ​ដែល​ចង់​សិក្សា​និង​ស្រាវជ្រាវ​​​ស្វែង​យល់​ពី​ភស្ដុ​តាង​ដ៏​សំខាន់​នៃ​សិល្បៈ​ខ្មែរ​​ដ៏​សម្បូរបែប​ទាំង​នេះ ​​​អាច​អញ្ជើញ​ទៅ​ទស្សនា​​​សារមន្ទីរព្រះនរោត្តម​សីហនុ-អង្គរ ដែលជាសារមន្ទីរបុរាណវិទ្យាទី១ ប្រចាំប្រទេស។​ នៅ​ក្នុង​សារមន្ទីរព្រះនរោត្តម​សីហនុ​-អង្គរ ក្រៅ​តែ​​ពី​តាំង​បង្ហាញ​នូវ​រូបព្រះពុទ្ធ​បដិមា​សម័យ​អង្គរ​ទាំង​៣ ​រចនាបថ​នេះ ​ក៏​នៅ​មាន​តាំង​បង្ហាញ​ចម្លាក់​សិល្បៈ​បុរាណ​ជា​ច្រើន​ផ្សេង​ទៀត​ដូចជា ពុទ្ធ​បដិមា​ភៃសជ្យគុរុ ​ឬ​ព្រះពុទ្ធ​ជា​គ្រូ​ថ្នាំ ​ថ្ម​គោល​ពុទ្ធសាសនា​ដែល​មាន​រូប​ព្រះ​ពុទ្ធ​១០០៨​អង្គ​ជា​ដើម៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី

A remarkable collection of 274 sandstone Buddha statue fragments dating to approximately the late 13th century is on display at the Preah Norodom Sihanouk-Angkor Museum. Discovered during archaeological excavations at Banteay Kdei Temple, the sculptures represent three distinctive artistic styles of the Angkor period: Baphuon, Angkor Wat, and Bayon.

Following their discovery, museum specialists carefully cleaned and restored the fragments. Selected intact Buddha images are now permanently exhibited, allowing visitors, students, and researchers to appreciate the diversity and development of Khmer Buddhist art.

According to Mr. Voeun Vibolsokhum, a technical staff member at the museum, the sculptures discovered at Banteay Kdei represent Mahayana Buddhist art in three of the ten artistic styles associated with the Angkor period.

Three Styles, Three Distinctive Expressions

Baphuon Style
Baphuon-style Buddha images generally depict the Buddha seated in meditation beneath the protection of a naga, with open eyes. The hair is shaped like a corn kernel or lotus seed, while some images feature a mustache and beard. The monastic robe covers both shoulders, leaving the chest exposed, and the figure has a slender waist. Some statues were also decorated with gemstone inlays.

Angkor Wat Style
Angkor Wat-style Buddha images depict the Buddha seated in meditation with open eyes, wearing a crown and elaborate jewelry, including earrings, necklaces, and bracelets on the arms, wrists, and ankles. These characteristics closely correspond to Buddhist sculptures and decorative motifs found at Angkor Wat.

Bayon Style
Bayon-style Buddha images are typically shown seated in meditation with closed eyes. The Buddha has a distinctive tiered hair bun, while the monastic robe is worn over one shoulder, covering the left shoulder.

Together, these three artistic styles reflect the evolution, diversity, and remarkable creativity of Khmer Buddhist art during the Angkor period.

The Preah Norodom Sihanouk-Angkor Museum, Cambodia’s first archaeological museum, welcomes students, researchers, and visitors interested in exploring the country’s rich cultural heritage. Beyond these three styles of Angkor-era Buddha images, the museum also houses numerous important ancient artworks, including Bhaisajyaguru, the Buddha of Healing, and a Buddhist boundary stone carved with 1,008 Buddha figures.

Article by Chhay Phanny
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn