APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Our latest News

     Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.

News

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍ បង្ហាញអំពីវត្ថុសិល្បៈចំនួន៣ប្រភេទ ដែលទទួលបានពីពលរដ្ឋ រយៈពេលមួយឆ្នាំពេញ ដោយចាប់ផ្តើមពី ដើមខែកក្កដា ឆ្នាំ២០២៣នេះតទៅ-The Preah Norodom Sihanouk-Angkor Museum will hold a one-year exhibition of three types of art objects in early July 2023- 28 June 2023

ចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។

Read More »
News

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»-APSARA National Authority launches training course on “Archaeological Research Skills”- 26 June 2023

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

Read More »
News

និស្សិតនៃសាកលវិឡាល័យន័រតុននាទីក្រុងភ្នំពេញ សម្តែងការពេញចិត្តចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងខេត្តសៀមរាប- Students of Norton University express their satisfaction with the architectural design of the Preah Norodom Sihanouk-Angkor Museum in Siem Reap-24 June 2023

ក្រុមនិស្សិតផ្នែកវិស្វកម្មសំណង់ឆ្នាំទី៣ និងស្ថាបត្យកម្ម នគរូបនីយវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ចំនួន២៣០នាក់មកពីទីក្រុងភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

Read More »
News

សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិ សហការជាមួយអាជ្ញាធរជាតិអប្សរា បានចូលមកធ្វើទស្សនកិច្ចសិក្សា ស្រាវជ្រាវ ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយក្នុងក្រុងសៀមរាប- In collaboration with the APSARA National Authority, professors and students from national and international universities participated the archeological excavation site at Wat Chet Dei in Siem Reap-23 June 2023

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក ដោយមាននិស្សិតចូលរួមមកពីសាលាភូមិន្ទវិចិត្រសិល្បៈនៃប្រទេសកម្ពុជា សហរដ្ឋអាមេរិក ហ្វីលីពីន តៃវ៉ាន់ និងថៃ ចំនួន៣៧រូប សហការជាមួយអាជ្ញាធរជាតិអប្សរា

Read More »
News

និស្សិតមកពីសាកលវិទ្យាល័យន័រតុនចំនួន២៣០នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី-230 Norton University students visited the MGC Asian Traditional Textiles Museum-23 June 2023

សាកលវិទ្យាល័យន័រតុន បានដឹកនាំនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យាឆ្នាំទី៤ ចំនួន២៣០នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣ ដើម្បីស្វែងយល់ពីការរៀបចំពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម។

Read More »
News

និស្សិតសាកលវិទ្យាល័យន័រតុនប្រមាណ៧០០នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ- About 700 Norton University students to learn about the conservation and restoration of temples in the Angkor area-25 June 2023

និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ និងផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា ឆ្នាំទី៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ ក្រុមនិស្សិត បានសិក្សាស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ដែលបង្ហាញដោយក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរាផងដែរ។

Read More »
Archeology​ Conservation

ចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្តបានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់-The window pillars at the second gallery of Angkor Wat have been re-installed after repairs-22 June 2023

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត ដែលធ្វើពីថ្មភក់ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

Read More »
News

ទិវាយោគៈអន្ដរជាតិលើកទី៩ រៀបចំនៅតំបន់អង្គរ- 9th International Day of Yoga held in Angkor site-21 June 2023

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងស្ថាប័នអាជ្ញាធរជាតិអប្សរា បានចូលរួមជាគណៈអធិបតី និងហាត់យោគៈ ក្នុងទិវាយោគៈអន្ដរជាតិលើកទី៩។

Read More »
News

អាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីពិនិត្យលទ្ធភាពបន្តសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ- APSARA National Authority had a meeting with Sophia University to examine the possibility of further cooperation on Restoration and Conservation Work in the Angkor site-21 June 2023

កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Prof. Ishizawa Yoshiaki)

Read More »