APSARA NATIONAL AUTHORITY - SIEM REAP - KINGDOM OF CAMBODIA

Our latest News

     Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.

Achieved Projects

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល-APSARA National Authority to complete the restoration work of the Chao Srey Vibol temple’s West Gate-15 July 2022

ការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងបានដួលរលំអស់មួយផ្នែកធំ ដែលបានចាប់ផ្តើមពីឆ្នាំ២០២០ បានបញ្ចប់រួចរាល់ហើយនាដើមឆ្នាំ២០២២នេះ។

Read More »
Community

អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១៥២២គ្រួសារ-APSARA National Authority assessed the home construction site for 1522 families in Angkor Park.-14 July 2022

នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន

Read More »
Archeology​ Conservation

គម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២គ្រោងបញ្ចប់ឆាប់ៗនេះ-The second phase of Angkor Wat’s southwest embankment restoration project to complete soon-13 July 2022

អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារនៅការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២ ដែលនឹងបញ្ចប់នាពេលឆាប់ៗនេះ។

Read More »
News

កូនឈើចម្រុះចំនួន៨,០០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន-APSARA National Authority distributed 8000 mixed saplings to the public-13 July 2022

កូនឈើចម្រុះសរុប ៨ពាន់ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជនចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ការចែកចាយនោះរួមមាន៖

Read More »
News

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ស៊ីនហ្សូ អាបេ នៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប-Director-General of APSARA National Authority pays last respects to H.E. Mr. Shinzo Abe at the Consular office of Japan in Siem Reap-12 July 2022

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងសហការីអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

Read More »
Archeology​ Conservation

កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់បានបញ្ចប់ការជួសជុល-The restoration project of Sras Srang’s terrace completed-12 July 2022

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២២នេះ។

Read More »
News

អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៣ដើមនៅខ្លោងទ្វារជ័យ-APSARA National Authority removes high-risked trees at Angkor Thom’s Victory Gate-11 July 2022

ក្រុមជំនាញផ្នែកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារជ័យនៃអតីតក្រុងអង្គរធំ។

Read More »
News

កុដិឈើពីរខ្នងវ័យចំណាស់នៅវត្តព្រះព្រហ្មរ័ត្នប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល-Two old wooden dormitories in Preah Prohm Rath Pagoda enhanced their beautification after finishing the restoration-11 July 2022

គម្រោងជួសជុល និងអភិរក្សកុដិឈើបុរាណនៅវត្តព្រះព្រហ្មរ័ត្ន ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

Read More »
News

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់-The restored sandstone Buddha Foot statue and six wooden Buddha statues on display at the Preah Norodom Sihanouk-Angkor Museum-07 July 2022

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។

Read More »