សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍ បង្ហាញអំពីវត្ថុសិល្បៈចំនួន៣ប្រភេទ ដែលទទួលបានពីពលរដ្ឋ រយៈពេលមួយឆ្នាំពេញ ដោយចាប់ផ្តើមពី ដើមខែកក្កដា ឆ្នាំ២០២៣នេះតទៅ-The Preah Norodom Sihanouk-Angkor Museum will hold a one-year exhibition of three types of art objects in early July 2023- 28 June 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។

លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹងមានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតងដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី១,០០០ ទៅ១,២០០អង្សាសេ។ ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈមានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។

ដូចនេះ បើសិនជាសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវអាចអញ្ជើញមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជនក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។

សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានាយកមករក្សាទុកនៅទីនេះ។ សារមន្ទីរមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥៕

អត្ថបទ៖នាយកដ្ឋាន៖ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក រ៉ុង អង្គររ៉ែល និងលោកភោគ ជា

The Preah Norodom Sihanouk-Angkor Museum will hold a one-year exhibition of three types of art objects in early July 2023.

From 03 July 2023 to 31 June 2024, the Preah Norodom Sihanouk-Angkor Museum will hold an exhibition of ceramics and various artifacts donated by the residents of the Angkor site for the public to see, study, and explore for a whole year.

Mr. Khoy Savoeut, Acting Director of the Preah Norodom Sihanouk-Angkor Museum, said that after receiving donations from the residents to maintain and preserve at the museum and the exhibition, which will start in early July, will display 16 pieces of ceramics. They are hard brown and green pottery with smooth layers, which were baked in a kiln between 1,000 and 1,200 degrees Celsius. The 16 pieces of ceramics originated from eight villages in Siem Reap province, he said. And they are the types of art objects that have different ages and origins.

Therefore, the public, students, teachers, and researchers can come to learn more about the history of these works of art, with professional officials presenting the latest information related to research, religious practice, business, and people’s contribution to the preservation of antiquities and sustainable national heritage, please join the exhibition from 03 July 2023, onwards.

Please be informed that the Preah Norodom Sihanouk-Angkor Museum has been officially opened in 2008, with the preservation of many ancient artifacts from excavations to be stored here. The museum is located in Boeung Don Pa Village, Sangkat Slor Kram, Siem Reap City. Open to national and international tourists from Tuesday to Sunday from 8:30 am to 4:30 pm Contact: 063 763 575.

Article: Department of Research, Training, and Communication
Photos: Rong Angkourell and Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn