ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ទីស្នាក់ការអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារមរតកវប្បធម៌ខ្មែរបានរៀបចំកម្មវិធីទស្សនាការជួសជុល អភិរក្សកុលាលភាជន៍ ជូនដល់សិស្សានុសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ មានសិស្សសរុបចំនួន ៧០នាក់ នៃសាលាបឋមសិក្សាតាប៉ាង ដែលសាលានេះស្ថិតក្នុងភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង។
ការយល់ដឹងពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរមានសារៈសំខាន់ណាស់ចំពោះសិស្សានុសិស្សក្នុងតំបន់អង្គរ ព្រោះជាមរតកដូនតាដែលកូនខ្មែរគ្រប់រូបត្រូវយល់ដឹង។ លោក ឆាយ រចនា ប្រធានការិយាល័យនៃអាជ្ញាធរជាតិអប្សរាជាគ្រូឧទ្ទេសបានពន្យល់បង្ហាញឱ្យសិស្សានុសិស្សទាំងអស់យល់ដឹងអំពី កុលាលភាជន៍ដូនតាដែលទទួលបានពីលទ្ធផលកំណាយសិក្សាស្រាវជ្រាវ និងជួសជុលរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ។ ក្នុងកម្មវិធីទស្សនានេះ សិស្សទាំងអស់បានចូលរួមកត់ត្រា និងសាកល្បងអនុវត្តស្មូនត្រាប់តាមកុលាលភាជន៍ដូនតារបស់ខ្លួនដោយក្តីរីករាយផងដែរ។
ចំពោះកម្មវិធីអប់រំបេតិកភណ្ឌនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៧ ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សក្នុងតំបន់អង្គរយើង យល់ដឹងពីតម្លៃមរតកដូនតាដែលបានបន្សល់ និងបន្តវេនកិច្ចអភិរក្ស ថែរក្សាមរតកដ៏មានតម្លៃទាំងនេះ ឱ្យបានគង់វង្ស៕
អត្ថបទ៖ សេងលី សុីលីយ៉ា
រូបភាព៖ ភោគ ជា
On the morning of August 4, 2026, the APSARA National Authority, in collaboration with the Khmer Cultural Heritage Organization, organized a study visit on ceramic conservation for 70 fifth-grade students from Tapang Primary School, located in Tapang Village, Ampil Commune, Prasat Bakong District.
Understanding Khmer culture, traditions, and customs is essential for students living in the Angkor region, as they are the guardians of a priceless ancestral heritage. During the visit, Mr. Chhay Rachana, Office Director of the Department of Research, Training and Communication, introduced the students to ceramic artifacts recovered through archaeological excavations, research, and conservation work. He explained how these objects serve as valuable historical evidence, helping preserve the legacy of Cambodia’s ancestors for future generations.
The students also took part in hands-on activities, including documenting the artifacts and practicing traditional pottery-making techniques by recreating ceramic designs inspired by those of their ancestors. The interactive session allowed the students to experience Cambodia’s rich ceramic heritage in an engaging and enjoyable way.
The heritage education program, launched in 2007, aims to help students in the Angkor region better understand the significance of their cultural heritage while encouraging them to actively participate in its preservation and protection for future generations.
Article by: Sengli Silya
Photos by: Phouk Chea
Translation by: Net Phirun




