Sunday, August 16, 2026
Latest:

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើ នៅតំបន់រមណីយដ្ឋានអង្គរ-​ APSARA National Authority Collaborates with Relevant Authorities to Plant Saplings in the Angkor Site- 23 July 2026

Share Post:

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើ ស្ថិតនៅខាងត្បូងភ្នំបូក ក្នុងភូមិសាស្ត្រភូមិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន បានប្រារព្ធពិធីដាំកូនឈើចម្រុះចំនួន ៧០០ដើម លើទីតាំងចំនួន ០២កន្លែង ដើម្បីស្តារគម្របព្រៃឈើក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដែលទទួលរងការកាប់ទន្ទ្រានដោយជនខិលខូចកន្លងមក។

ពិធីនេះដឹកនាំដោយ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា លោក អ៊ូ ពុធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន លោក ម៉ៅ ឧស្សាហ៍ អភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ( តំណាងលោកអភិបាលក្រុងរុនតាឯក)  លោក ប៉ុន ហុក មន្ត្រីសាលាក្រុងរុនតាឯក កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន កម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងរុនតាឯកតេជោសែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រុនតាឯក អាជ្ញាធរមូលដ្ឋានភូមិឃុំ-សង្កាត់ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរុនតាឯក សរុបប្រមាណ ២៤០នាក់ផងដែរ៕

On the morning of July 23, 2026, the APSARA National Authority, in collaboration with relevant authorities, organized a tree-planting ceremony in the area south of Phnom Bok, Run Ta Ek Village, Run Ta Ek Commune, Run Ta Ek Techo Sen City. During the event, participants planted 700 saplings across two locations to help restore forest cover within the Angkor World Heritage Site, where parts of the forest had previously been affected by encroachment.

The ceremony was led by Mr. Ley Kimsy, Deputy Director of the Department of Public Order of the APSARA National Authority; Mr. Ou Puthsavarn, Chairman of the Run Ta Ek Techo Sen City Council; Mr. Mao Ouksa, Deputy Governor of Run Ta Ek Techo Sen City, representing the Governor; and Mr. Pon Hok, an official of the Run Ta Ek City Hall. They were joined by local village and commune authorities, as well as teachers and students from Run Ta Ek High School, with approximately 240 participants attending the event.

Share:

Facebook
Twitter
Pinterest
LinkedIn