Monday, August 17, 2026
Latest:

សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត-​ Gibbon Gives Birth to Another Baby in Angkor Forest- 30 June 2026

Share Post:

សត្វទោចមកុដក្នុងព្រៃអង្គរបានកើតកូន១ក្បាលទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដ មានចំនួនសរុប ១៥ក្បាល។

សត្វទោចមកុដក្នុងព្រៃអង្គរ បានផ្តល់កំណើតកូនតូច១ក្បាលទៀតនៅអំឡុងខែឧសភា និងត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងអង្គការដៃគូដាក់ឈ្មោះឱ្យថា រៃ។

អ្នក​ជំនាញ​របស់​​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា​(CWC) ​និង​ជា​ទីប្រឹក្សា​ផ្នែក​ជីវ​ចម្រុះ​​របស់​អាជ្ញាធរជាតិអប្សរា លោក និក ម៉ាក បានបង្ហាញអារម្មណ៍រីករាយឥតឧបមា ដែលវត្តមានសត្វទោចមកុដមួយក្បាលទៀតបានរស់រាននៅក្នុងព្រៃអង្គរ។ លោករំឭកថា អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននាំយកសត្វទោចនេះមកព្រលែងនៅក្នុងឧទ្យានអង្គរនាឆ្នាំ ២០១៣។ ជាបន្តបន្ទាប់ គម្រោងនេះបាននាំយកទោចមកុដចំនួន ៤គូរ ឬ៤គ្រួសារ មកព្រលែងនៅតាម​ទីតាំង​ផ្សេងៗឆ្ងាយពីគ្នាក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បង្កើតកូនបានចំនួន​៧ក្បាលរួចហើយ។ សរុបវត្តមានសត្វទោចទាំងអស់ ដែលកំពុងរស់នៅក្នុងឧទ្យានមានចំនួន ១៥ក្បាល។

ទាក់ទងនឹងវត្តមានកូនទោចថ្មីឈ្មោះរៃនេះ លោក និក ម៉ាក បានបញ្ជាក់ថា ឪពុករបស់វាឈ្មោះ បារាយណ៍ ម្តាយឈ្មោះ សារ៉ានិច ដែលធ្លាប់មានកូនចំនួន២ក្បាលរួចមកហើយ គឺកូនទី១ឈ្មោះ កន្ទេះឡង់ និងកូនទី២ឈ្មោះ ក្តាមទូក។

លោក មឿន សារិន្ទ ដែលជាអ្នកថែទាំ និងដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរបានឱ្យដឹងថា ក្នុងមួយថ្ងៃលោកនិងកូនប្រុស ត្រូវដើរដាក់ចំណីចំនួន២ដង គឺនៅពេលព្រឹក និងរសៀល។ ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះផងដែរ ដូចជាកន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និងពិនិត្យក្រែងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ បុគ្គលិកអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់ថា អាហារដែលសត្វទោចហូបជាប្រចាំមានផ្លែឈើចម្រុះដូចជា ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា។

ក្នុងនាមជាអ្នកអភិរក្សសត្វព្រៃមួយរូប លោក និក ម៉ាក អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំឱ្យចំណី និងលេងជាមួយសត្វព្រៃ ដោយទុកឱ្យវារស់នៅដោយរបៀបរបស់វា។ លោក និក ម៉ាក ក៏មិនគាំទ្រដែរចំពោះបុគ្គលខ្លះដែលនាំសត្វព្រៃមកចិញ្ចឹមនៅតាមផ្ទះ ដែលលោកយល់ថា កំពុងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងផ្លាស់ប្តូរធម្មជាតិរបស់សត្វ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី និង សឿន ប៊ុនស៊រ

A gibbon in the Angkor Forest has given birth to another baby, bringing the total gibbon population in the area to 15.

The newborn, named Rai, was born in May and was named by a team from the APSARA National Authority and its partner organizations.

Mr. Nick Marx, a wildlife expert from Cambodia Wildlife Care (CWC) and Biodiversity Advisor to the APSARA National Authority, expressed his delight at the arrival of another gibbon in Angkor. He recalled that the APSARA National Authority, in collaboration with the Wildlife Alliance, first released gibbons into Angkor Park in 2013. Since then, the project has reintroduced four pairs (four families) of gibbons at different locations throughout the Angkor Forest. To date, the gibbons have produced seven offspring, bringing the total population in the park to 15.

Regarding the newborn, Rai, Mr. Nick Marx confirmed that its father is Baray and its mother is Saranich, who has already given birth to two other babies: Kantes Lang and Kdam Touk.

Mr. Moeun Sarin, who is responsible for caring for and feeding the gibbons in the Angkor Forest, said that he and his son feed the animals twice a day, in the morning and the afternoon. In addition to feeding them, they closely monitor the gibbons’ health, behavior, habitat, and any potential dangers. He explained that the gibbons’ regular diet includes a variety of fruits such as bananas, mangosteens, papayas, and other seasonal fruits. The food is placed on a wooden platform suspended above the ground to prevent the gibbons from descending, where they could be at risk of dog attacks.

As a wildlife conservationist, Mr. Nick Marx urged the public not to feed or interact with wild animals and to allow them to live naturally in their own habitat. He also discouraged people from keeping wild animals as pets, warning that doing so endangers both humans and wildlife while altering the animals’ natural behavior.

Article by: Neang Samnang
Photos by: Sin Broney and Soeun Bunsor
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn