នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ ចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ ទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ រួចមក សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យសិក្សាស្វែងយល់បន្ថែមទៀតអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕
រូបភាព៖លោក ហាប់ គឹមអាន
On the morning of August 7, 2025, a group of 100 students from Krabei Riel Primary School embarked on an educational visit to the Preah Norodom Sihanouk-Angkor Museum. This outing followed their recent studies on heritage education in the classroom, allowing them to deepen their understanding of the importance of preserving and conserving art objects unearthed from various archaeological excavations. The museum visit provided a valuable opportunity for the students to engage with the cultural heritage left by their ancestors.
Photos by Hap Kim An
Translation by Net Phirun




