Thursday, June 4, 2026
Latest:

កំពែងទី៣ជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ បានជួសជុល រួចរាល់ជាស្ថាពរ -The 27-Meter-Long Third Enclosure of the Northwest Section of Ta Prohm Temple Restored-​ 08 August 2025

Share Post:

ក្រុមអ្នកជំនាញផ្នែកជួសជុលប្រាសាទបុរាណ បានចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលកំពែងថ្មបាយក្រៀម នៅជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ កិច្ចការនេះបានចាប់តាំងតែពីខែកុម្ភៈ។ មកដល់ដើមខែសីហា ឆ្នាំ២០២៥ ការងារជួសជុលកំពែងថ្មបាយក្រៀមជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ ដែលជាគម្រោងនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)នេះ បានបញ្ចប់ជាស្ថាពរហើយ។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ក្នុងគម្រោងជួសជុលកំពែងទី៣ របស់ប្រាសាទតាព្រហ្ម ត្រូវបានជួសជុលពង្រឹងឡើងវិញ២ចំណុច។ ចំណុចទី១ មានប្រវែង១០ម៉ែត្រ និងចំណុចទី២ប្រវែង១៧ម៉ែត្រ។ អ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ថា ការខូចខាតរបស់កំពែងទាំងនេះ បណ្តាលមកពីកត្តាអាយុកាល កង្វះការថែទាំយូរអង្វែង និងរុក្ខជាតិដុះចាក់ឬស ដែលធ្វើឱ្យកំពែងនេះ ដួលរលំ និងផ្នែកខ្លះផ្អៀងមិនមានលំនឹង ត្រូវការជួសជុលឡើងវិញ ឱ្យស្របទៅតាមអនុសាសន៍អាយស៊ីស៊ី- អង្គរ និងសំបូរព្រៃគុក។

លោក Chitranjan Kumar បន្ថែមទៀតថា ក្រោយពីចំណាយពេល៦ខែ កំពែងប្រវែង២៧ម៉ែត្រ ទាំងពីរចំណុច បានរឹងមាំឡើងវិញ សំណង់កំពែងមានសុវត្ថិភាព មានសោភ័ណភាព បង្កើនវង់ទស្សនា និងលើកតម្លៃនៃរចនាសម្ពន្ធមួយចំណុចទៀតរបស់ប្រាសាទតាព្រហ្ម ដែលធ្លាប់តែរងការខូចខាតជាយូរមកហើយ ឱ្យមានភាពរឹងមាំយូរអង្វែងបន្តទៀត៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

The restoration of the 27-meter-long third enclosure in the northwest section of Ta Prohm Temple has been successfully completed after six months of dedicated work. This project, carried out in collaboration between the APSARA National Authority and the Archaeological Survey of India (ASI), began in February and concluded in early August 2025.

According to Mr. Chitranjan Kumar, Head of the Ta Prohm Temple Restoration Site, the work focused on two main sections: one measuring 10 meters and the other 17 meters in length. The enclosure had suffered extensive damage over time due to aging, lack of regular maintenance, and invasive plant roots, which had caused wall collapses and structural instability. Restoration efforts followed recommendations from ICC-Angkor/Sambor Prei Kuk.

After six months of careful restoration, Mr. Kumar reported that the enclosure is now structurally reinforced, visually improved, and safer for visitors. The restored wall enhances both the stability and the aesthetic appeal of Ta Prohm Temple, helping to preserve a site that had endured long-term deterioration.

Article by Yi Sotha
Photos by Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn