ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ជួសជុសសម្រេចបានប្រមាណ៤៥ភាគរយហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានធ្វើឡើងជាជំហានៗ ហើយបច្ចេកទេសនៃការជួសជុលក៏ត្រូវបានអនុវត្តទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះ ខឿន និងជញ្ជាំង រហូតមកដល់ពេលនេះ ឈានដល់ការរៀបថ្មដំបូលស្លាបសងខាងរបស់ខ្លោងទ្វារទៅតាមលំនាំដើមឡើងវិញ សម្រេចលទ្ធផលការងារទាំងមូលបានប្រមាណ៤៥ភាគរយ។ នៅក្នុងការជួសជុលនេះដែរ នៅផ្នែកបាត់បង់ថ្ម ឬថ្មពុកផុយខូចខាតមិនអាចប្រើប្រាស់វិញបាន គឺត្រូវបន្ថែមថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធខ្លោងទ្វារឱ្យរឹងមាំឡើងវិញ។
លោក Chitranjan Kumar បញ្ជាក់បន្ថែមថា ក្រុមការងាររបស់លោកនឹងខិតខំបំពេញការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្មនេះ ឱ្យបានបញ្ចប់តាមផែនការនៅចុងឆ្នាំ២០២៦ ខាងមុខ។ ចំពោះផ្នែកដែលនៅសេសសល់ គឺរចនាសម្ពន្ធកំពូលខ្លោងទ្វារជាបន្តទៀត ដែលមានមុខព្រហ្មទាំងបួនទិស ត្រូវចំណាយពេលវេលាប្រមាណមួយឆ្នាំទៀត ដើម្បីបញ្ចប់ការងារជួសជុលនេះ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ស៊ិន ប្រណី
The south gate of Ta Prohm Temple has been restored to approximately 45 percent, thanks to ongoing cooperation between the APSARA National Authority and the Archaeological Survey of India (ASI). The restoration work began in early 2023 and is scheduled for completion by the end of 2026.
According to Chitranjan Kumar, Head of the Ta Prohm Temple Restoration Site, the restoration of the south gate has been conducted in phases, using techniques recommended by the ICC-Angkor/Sambor Prei Kuk experts. By mid-2024, the team had focused on restoring and reinforcing the foundation, platform, and walls up to the roof eaves, reaching about 45 percent completion. In areas where stones were missing or too damaged to reuse, new stones have been added to strengthen the gate’s structure.
Mr. Kumar stated that his team remains committed to completing the south gate restoration by the end of 2026. The final phase, which includes the upper structure featuring the four-faced image of Brahma, is expected to take approximately another year to complete.
Article by Yi Sotha
Photos by Sin Broney
Translation by Net Phirun




